ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេសកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ ជំទាស់យ៉ាងខ្លាំងក្លា ចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិក មកលើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1597

ក្រៅពីខុទ្ទកាល័យនាយករដ្ឋមន្ដ្រី, ក្រសួងការពារជាតិ, អគ្គមេបញ្ជាការ និងមេបញ្ជាការដ្ឋានអង្គរក្ស, ឥឡូវនេះ ក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍ប្រកាសថ្កោលទោស និងជំទាស់យ៉ាងខ្លាំងក្លាបំផុតចំពោះ ការសម្រេចដាក់ទណ្ឌកម្ម ពីសំណាក់ក្រសួងរតនាគារអាមេរិក មកលើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលទទួលបាននៅមុននេះបន្ដិច នាល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ។

តាមរយៈសេចក្ដីថ្លែងការណ៍ ជាភាសាខ្មែរ និងភាសាអង់គ្លេស ក្រសួងការបរទេសកម្ពុជា បានចាត់ទុកដាក់ វិធានការណ៍ទណ្ឌកម្មរបស់ក្រសួងរតនាគារអាមេរិក បានធ្វើឡើង ជាការចោទប្រកាន់ គ្មានមូលដ្ឋាន និងគ្មានការគោរពទាល់តែសោះ ចំពោះភាពឯករាជ្យ នៃច្បាប់ និងយុត្តិធម៌របស់កម្ពុជា ហើយវាជាការបំពាន់ដោយគឃ្លើន លើគោលការណ៍អន្ដរជាតិ ស្ដីពីគោលការណ៍ ស្មើភាពនៃអធិបតេយ្យ និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅខាងក្រោមនេះ៖

អត្ថបទទាក់ទង