ខ្មែរប៉ុស្ដិ៍ Close

    បុរសម្នាក់បើករថយន្ត range rover ស៊េរីទំនើបមួយគ្រឿងហោះធ្លាក់ពីលើស្ពានច្បារអំពៅ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1055
    បុរសម្នាក់បើករថយន្ត range rover ស៊េរីទំនើបមួយគ្រឿងហោះធ្លាក់ពីលើស្ពានច្បារអំពៅបុរសម្នាក់បើករថយន្ត range rover ស៊េរីទំនើបមួយគ្រឿងហោះធ្លាក់ពីលើស្ពានច្បារអំពៅ

    មានហេតុការណ៍គួរឲ្យរន្ធត់មួយបានកើតឡើង ខណៈបុរសម្នាក់បើករថយន្ត range rover ស៊េរីទំនើបមួយគ្រឿង បានរ៉េចង្កូតហោះធ្លាក់ចុះទៅក្រោមស្ពានច្បារអំពៅរួចបន្ដទៅបុកកៀបជាប់ដើមឈើ ចំណែករថយន្តរងការខូចខាតស្ទើរទាំងស្រុង កាលពីវេលាម៉ោង ០២ យប់ឈានចូលថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៨ នៅចំណុចស្ពានច្បារអំពៅថ្មី សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។

    យោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲដឹងថាមុនពេលកើតហេតុគេឃើញ បុរសម្នាក់ បើករថយន្ត range rover ពណ៌សមួយគ្រឿង បើកក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ 1 ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើ បានបើកស្ពានហើយរ៉េចង្កូតហោះធ្លាក់ចុះទៅក្រោមស្ពាន ហើយរ៉េចង្កូតទៅបុកខឿនផ្លូវរួចអស់បន្តទៅបុកនឹងដើមឈើមួយដើមកៀបជាប់នៅកន្លែងកើតហេតុតែម្ដង សំណាងល្អមិនបុរសខាងលើរងរបួសស្រាល ។
    ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងយករថយន្ដខាងលើយកទៅរក្សាទុកនៅស្នងការរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។

    ប្រភព៖ TVFB

    អត្ថបទទាក់ទង