ខ្មែរប៉ុស្ដិ៍ Close

២នាក់ប្តីប្រពន្ធ ត្រូវបានរថយន្តកាមរីឆ្លាមបុក បណ្ដាលអោយប្រពន្ធស្លាប់ ចំណែកឯប្តីរងរបួសធ្ងន់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1074
២នាក់ប្តីប្រពន្ធ ត្រូវបានរថយន្តកាមរីឆ្លាមបុក បណ្ដាលអោយប្រពន្ធស្លាប់ ចំណែកឯប្តីរងរបួសធ្ងន់២នាក់ប្តីប្រពន្ធ ត្រូវបានរថយន្តកាមរីឆ្លាមបុក បណ្ដាលអោយប្រពន្ធស្លាប់ ចំណែកឯប្តីរងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យៈ ស្ត្រីជាជំនួយការមេភូមិម្នាក់បានស្លាប់ និងអនុភូមិម្នាក់រងរបួសខណៈជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី២៤មិថុនាឆ្នាំ២០១៨នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលលេខ៣៨៣-៣៨៤ចំនុចមុខវត្តរតនះនិមិត្តស្ថិតនៅភូមិយាងថ្មីឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ អ្នកឃើញហេតុការណ៍និយាយថារថយន្តកាមរីឆ្លាមបើកបរលឿនលើបណ្តោយផ្លូវជាតិក្នុងទិសដៅពីកើតទៅលិច។ មកដល់ចំនុចកើតហេតុបានបុកម៉ូតូដែលជិះឌុបគ្នាពីនាក់ប្តីប្រពន្ធដែលកំពុងឆ្លងផ្លូវបណ្តាលអោយស្ត្រីជាប្រពន្ធប៉ើងឡើងលើដំបូលរថយន្តរួចធ្លាក់បោកលើថ្នល់បណ្តាលស្លាប់ភ្លាមៗ ចំណែកបុរសជាប្តីរងរបួសធ្ងន់។

លោក សេស វិបុល អធិការនៃអធិការដ្ឋាននគរបាលស្រុក អូរជ្រៅបានអោយដឹងថាក្រោយកើតហេតុកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីសម្រួលចរាចរណ៍និងដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកសង្គ្រោះបន្ទាន់។លោកអធិការរូបនេះបន្តអោយដឹងទៀតថា អ្នកបើកបរម្នាក់ ឈ្មោះ ដុង ឈាងលី ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិ សាមគ្គីមានជ័យសង្កាត់និងក្រុងប៉ោយប៉ែតជាសន្តិសុខកាស៊ីណូត្រូវបានឃាត់ខ្លួននាំយកមកអធិការដ្ឋានដើម្បីសួរនាំ។

ចំពោះជនរងគ្រោះទាំងពីរត្រូវបានគេស្គាល់ថា១-ឈ្មោះ មាស មុំ ភេទស្រីអាយុ៦៤រស់នៅភូមិយាងថ្មីឃុំកូបស្រុកអូរជ្រៅមានតួនាទីជាជំនួយការភូមិបានស្លាប់នៅនឹងកន្លែងកើតហេតុ ២-ឈ្មោះគឹម សុភា ភេទប្រុសអាយុ៦៤ឆ្នាំរស់នៅភូមិយាងថ្មីឃុំកូបស្រុកអូរជ្រៅ ជាអនុភូមិយាងថ្មីរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

អត្ថបទទាក់ទង