ខ្មែរប៉ុស្ដិ៍ Close

    Facebook ចេញមុខងារ​ថ្មី​​មួយ​ទៀត ឲ្យអ្នកដឹងពីការចំនាយពេលលើវា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨ បច្ចេកវិទ្យា 1383
    Facebook ចេញមុខងារ​ថ្មី​​មួយ​ទៀត ឲ្យអ្នកដឹងពីការចំនាយពេលលើវាFacebook ចេញមុខងារ​ថ្មី​​មួយ​ទៀត ឲ្យអ្នកដឹងពីការចំនាយពេលលើវា

    Facebook កំពុង​សិក្សា​លើ​មុខងារ​ថ្មី​មួយ​ដែល​​អាច​បង្ហាញ​ពី​រយៈពេល​នៃ​ការ​ប្រើ​ប្រាស់​ Facebook របស់​អ្នក​ប្រើ​ប្រាស់​ម្នាក់ៗ។ មុខងារ​ថ្មី​នេះ​មាន​ឈ្មោះ​ថា​ “Your Time on Facebook” ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​អ្នក​ប្រើ​ប្រាស់​មួយ​រូប។

    ផ្អែក​តាម​រូបភាព​បង្ហាញ​ថា​មុខងារ​នេះ​នឹង​បង្ហាញ​ពី​ចំនួន​ម៉ោង​នៃ​ការ​ប្រើ​ប្រាស់​ Facebook ​ក្នុង​មួយ​ថ្ងៃៗ​រយៈពេល​ ៧ ថ្ងៃ​ និង​បង្ហាញ​រយៈពេល​ជា​មធ្យម​ក្នុង​មួយ​សប្ដាហ៍​ទៀត​ផង។ បន្ថែម​ពី​នេះ​វា​ក៏​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​កំណត់​ Reminder ដើម្បី​ដាស់​តឿន​ខ្លួន​ឯង​បាន​ផង​ដែរ។

    ខណៈ​ពេល​នេះ​មិន​មាន​ការ​បង្ហើប​ពី​ Facebook ថា​មុខងារ​ថ្មី​នេះ​នឹង​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ពេល​ណា​នោះ​ទេ៕

    អត្ថបទទាក់ទង