ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងអប់រំ និងក្រុមហ៊ុនចិន ចុះអនុស្សរណៈនៃការយោគយល់ស្ដីពី ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ក្នុងវិស័យអប់រំ នៅកម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ កីឡា - សុខភាព 2599
    ក្រសួងអប់រំ និងក្រុមហ៊ុនចិន ចុះអនុស្សរណៈនៃការយោគយល់ស្ដីពី ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ក្នុងវិស័យអប់រំ នៅកម្ពុជាក្រសួងអប់រំ និងក្រុមហ៊ុនចិន ចុះអនុស្សរណៈនៃការយោគយល់ស្ដីពី ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ក្នុងវិស័យអប់រំ នៅកម្ពុជា

    ដោយ​មើល​ឃើញ​ពី​ការ​រីក​ចម្រើន​លើ​វិស័យ​សេដ្ឋកិច្ច បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ នៅ​កម្ពុជា ក្រុមហ៊ុន​បច្ចេកវិទ្យា ២​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ត្រី​ភាគី​លើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍ ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុង រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។

     

    ក្រុមហ៊ុន​ដែល​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ​​មាន ក្រុមហ៊ុន Tiawen Technology (Beijing) និង​ក្រុមហ៊ុន Huawei (Cambodia)។ ដើម្បី​ចូល​រួម​លើក​កម្ពស់​គុណ​ភាព​អប់រំ​តាមរយៈ​ការ​ធ្វើ​ទំនើប​កម្ម​បែប​វិទ្យា​សាស្ត្រ និង​បច្ចេកវិទ្យា ដើម្បី​មាន​ភាព​ងាយ​ស្រួល​ដល់​សិស្សានុសិស្ស និង​សាធារណៈ​​ក្នុង​ការ​ស្រាវ​ជ្រាវ រៀន និង​រស់​នៅ​ប្រកប​ដោយ​គុណ​ភាព មាន​សម្បូរ​បែប​ក្នុង​វិស័យ​បច្ចេកវិទ្យា។

    ស្រប​តាម​យុទ្ធសាស្ត្រ​ផ្ដល់​សេវា​អប់រំ ប្រកប​ដោយ​សមធម៌ កាត់​បន្ថយ​គម្លាត​នៃ​ការអប់រំ រវាង​ទីក្រុង​និង​ជនបទ ក្នុង​វិស័យ​បច្ចេកវិទ្យា និង​សារ​គមនាគមន៍ ក្នុង​វិស័យ​អប់រំ​ដើម្បី​ឲ្យ​មាន​ស្ថេរ​ភាព និង​ប្រសិទ្ធភាព ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា

    ក្នុង​នេះ​ផង​ដែរ​ក្រុមហ៊ុន បច្ចេកវិទ្យា​ទាំង​នេះ​ក៏​មាន​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​លើ​​កិច្ចការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ប​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​ក្នុង​វិស័យ​អប់រំ ដោយ​ផ្ដោត​សំខាន់​មាន ៦​ ផ្នែក​ដូច​ជា៖

    • ការ​អភិវឌ្ឍ​សៀវភៅ​សិក្សា​គោល និង​សម្ភារៈ​ឧបទេស​ឌីជីថល​ពាក់​ព័ន្ធ​មុខ​វិជ្ជា​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ និង​វិទ្យាសាស្ត្រ​ស្រប​តាម​កម្មវិធី​សិក្សា​ក្រសួង
    • ចូល​រួម​អភិវឌ្ឍ និង​អនុវត្ត​ប្រព័ន្ធ​ស្វ័យ​សិក្សា (MOOCs)
    • កសាង​មជ្ឈមណ្ឌល​ទិន្នន័យ​អប់រំ និង​ប្រព័ន្ធ​សិក្សា​តាម​អេឡិចត្រូនិក
    • លើ​កកម្ពស់​គម្រោង​សាលា​រៀន​ជំនាន់​ថ្មី
    • ការ​បោះពុម្ព​សៀវភៅ​សិក្សា​គោល
    • និង​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​លើ​បំណិន​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍៕

    អត្ថបទទាក់ទង