ខ្មែរប៉ុស្ដិ៍ Close

    មនុស្ស១៣នាក់ ដែលបាត់ខ្លួននៅរូងភ្នំជាច្រើនថៃ នៅទីបំផុតពេលនេះបានរកឃើញហើយ (Video Live)

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 1986

    (បាងកក)៖ សារព័ត៌មានផ្លូវការ​របស់រដ្ឋថៃបានចេញផ្សាយហើយ ដោយក្នុងនោះ​ក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់​ពួកគេម្នាក់ ត្រូវបានក្រុមសង្គ្រោះរកឃើញហើយ ដោយពួកគេ​នៅមានជីវិតទាំងអស់​ ប៉ុន្តែស្ថិតនៅ​ក្នុងស្ថានភាព​ហេវហត់បំផុត ស្ទើរតែបើកភ្នែក​មិនរួចទៅ​ឡើយ។ នេះបើ​តាម BBC ដកស្រង់ពីសារព័ត៌មានផ្លូវការថៃ នៅយប់​ថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។

    ពេលនេះក្រុម​សង្គ្រោះកំពុងតែស្វែងរក​កន្លែងមួយ ដែលមានសុវត្ថិភាព​ពីទឹកជំនន់​ក្នុងរូងភ្នំ ដើម្បីរៀបចំជាកន្លែងស្នាក់បណ្តោះ​អាសន្នរបស់ ជនរងគ្រោះទាំង ១៣នាក់ខាងលើនេះ។ ក្រុមសង្គ្រោះថៃ ក្រុមគ្រួសារជន​រងគ្រោះ និងមន្ត្រីរដ្ឋាភិបាល​ព្រមទាំងប្រជាជនថៃ​ទាំងអស់ ដែលស្ថិតនៅតំបន់រូងភ្នំ​បានចែកចាយព័ត៌មាន​ដ៏រីករាយ​នេះ និងបាន Live ជាវីដេអូ​ទាំងយប់ជ្រៅ ទៅដល់មហាជនទូទៅផងដែរ។

    ទោះបីជាបែបនេះក្តី តំណាក់កាល​សំខាន់បន្ទាប់ គឺការយកពួកគេចាកចេញ​ពីរូងភ្នំមកវិញ ព្រោះតែស្ថានភាព​ក្នុងនោះមានភាពលំបាក​ខ្លាំងណាស់ ដោយសារចម្ងាយដ៏ឆ្ងាយ ហើយចំណុចខ្លះ គឺក្រុមជំនាញ​សង្គ្រោះបាន​អះអាងថា ពួកគេត្រូវមុជ​កាត់ភក់ថែម​​ទៀតផង ទើបអាចត្បុល​ទៅដល់កន្លែងដែល​មនុស្សទាំង ១៣នាក់ ជាប់ខ្លួនអស់រយៈពេល ០៩ថ្ងៃមកហើយនេះ៕

    ប្រភព៖ ThairathTV & Fresh News

    អត្ថបទទាក់ទង