ខ្មែរប៉ុស្ដិ៍ Close

    ដំណឹងល្អ! ទីស្ដីការគណៈរដ្ឋមន្ត្រីជ្រើសរើសមន្ត្រីក្របខណ្ឌជាច្រើនរូប

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 3081
    ដំណឹងល្អ! ទីស្ដីការគណៈរដ្ឋមន្ត្រីជ្រើសរើសមន្ត្រីក្របខណ្ឌជាច្រើនរូបដំណឹងល្អ! ទីស្ដីការគណៈរដ្ឋមន្ត្រីជ្រើសរើសមន្ត្រីក្របខណ្ឌជាច្រើនរូប

    នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ប្រកាស​ជ្រើសរើស​មន្ត្រី​ក្រប​ខណ្ឌ​ថ្មី ក្របខណ្ឌ​ (ក) ចំនួន​១៦​នាក់​ទៅ​លើ​ជំនាញ​ផ្សេងៗ​ដូចជា៖ លើ​ផ្នែក​នីតិសាស្ត្រ រដ្ឋបាល ១១​នាក់ និង​ផ្នែក​សេដ្ឋកិច្ច ហិរញ្ញវត្ថុ គណនេយ្យ ៥​នាក់។ ដូច្នេះ​សម្រាប់​បេក្ខជន​ទាំង​២​ភេទ​ជា​និស្សិត មន្ត្រី​រាជការ អាច​មក​មើល​លក្ខខណ្ឌ​ដូច​ខាង​ក្រោម​នេះ៖

    ១. លក្ខណៈ​វិនិច្ឆ័យ

    • ត្រូវ​មាន​សញ្ជាតិ​ខ្មែរ
    • ត្រូវ​មាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ឡើង​ស្រប​ទៅ​តាម​ផ្នែក​ជ្រើសរើស
    • ត្រូវ​មានអាយុ​ត្រឹម​៣៥​ឆ្នាំ ចំពោះ​បេក្ខជន​ដែល​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ(ខែសីហា ១៩៨៣)
    • ត្រូវ​មាន​អាយុ​៤០​ឆ្នាំ ចំពោះ​បេក្ខជន​ដែល​មាន​សញ្ញាបត្រ​បិរញ្ញាបត្រ​ជាន់​ខ្ពស់(ខែសីហា ១៩៧៨)
    • ចំពោះមន្ត្រី​រាជការ និង​បេក្ខជន ដែល​មាន​សញ្ញាបត្រ​បណ្ឌិតត្រូវ​បាន​លើក​លែង​លក្ខខណ្ឌ​អាយុ
    • ចំពោះ​មន្ត្រី​រាជការ​ត្រូវ​មាន​ការ​យល់​ព្រម​ឲ្យ​ផ្ទេរ​ក្របខណ្ឌ​ពី​ប្រធាន​ស្ថាប័ន

    ២. វិញ្ញាសា​ប្រឡង

    • វិញ្ញាសា​ចំណេះ​ទូទៅ (រយៈពេល​២​ម៉ោង)
    • វិញ្ញាសា​ភាសា​អង់គ្លេស (រយៈពេល​១ម៉ោង និង​៣០​នាទី)
    • វិញ្ញាសា​ជំនាញ​ (រយៈពេល​២​ម៉ោង)

    ​៣. ទីកន្លែង​លក់ និង​ទទួល​ពាក្យ​ចុះ​ឈ្មោះ​ប្រឡង

    បេក្ខជន​ត្រូវ​បំពេញ​សំណុំ​លិខិត និង​ដាក់​ពាក្យ​សុំ​ចុះឈ្មោះ​ប្រឡង​នៅ​នាយកដ្ឋាន​បុគ្គលិក នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី (អគារ​ថ្មីជាន់ទី៤ បន្ទប់​លេខ៤០៥ តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម) រៀង​រាល់​ម៉ោង​ធ្វើ​ការ​ចាប់ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ រហូត​ដល់​ថ្ងៃ​ទី ១០ សីហា ២០១៨ ដល់​ម៉ោង១៧៖០០​នាទី។

    ៤. កាលបរិច្ឆេទ​និង​មណ្ឌល​ប្រឡង

    ចំពោះ​កាល​បរិច្ឆេទ​ និង​មណ្ឌល​ប្រឡង​នឹង​ជូន​ដំណឹង​ពេល​ក្រោយ៕

    សូម​មើល​សេចក្ដី​លម្អិត​ខាង​ក្រោម​នេះ៖

    អត្ថបទទាក់ទង