ខ្មែរប៉ុស្ដិ៍ Close

អ្នកវិភាគចៅចាក់ស្មុក សម រង្ស៊ី ជាសត្រូវប្រជាជន និងសន្តិភាព!

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 1247
អ្នកវិភាគចៅចាក់ស្មុក សម រង្ស៊ី ជាសត្រូវប្រជាជន និងសន្តិភាព!អ្នកវិភាគចៅចាក់ស្មុក សម រង្ស៊ី ជាសត្រូវប្រជាជន និងសន្តិភាព!

នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ អ្នកវិភាគល្បីមួយរូបរបស់កម្ពុជាគឺ ចៅចាក់ស្មុក បានចេញនូវអត្ថបទវិភាគមួយក្រោមចំណងជើងថា «សម រង្ស៊ី ជាសត្រូវប្រជាជន និងសន្តិភាព!» ដែលមានខ្លឹមសារដូចតទៅ៖

ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិតពីឪដល់កូន ពិតជាមិនចង់ឱ្យជាតិ និងប្រជាជនខ្មែរបានសុខឡើយ! ទណ្ឌិតរូបនេះនៅតែបន្តញុះញង់បំបែកបំបាក់ជាតិ បំផ្លាញសន្តិភាព និងព្យាយាមយកឈាម និងសាកសពរបស់រាស្ត្រខ្មែរ មកធ្វើជាស្ពានចម្លងឈានឡើងកាន់អំណាចតាមបែបមិនប្រជាធិបតេយ្យ។ ចរិតពិតរបស់ទណ្ឌិតក្បត់ជាតិរូបនេះរួមនឹង អ្នកនយោបាយ រត់ចោលស្រុកមួយចំនួននៅតែមិនបោះបង់ចោលនូវកលល្បិចទុច្ចរិតក្នុងការបំផ្លាញកម្ពុជា ប្រឆាំងនឹងផលប្រយោជន៍ប្រជាជនខ្មែរឡើយ។

គេបានបន្តនូវផែនការបដិវត្តន៍ពណ៌របស់ខ្លួនដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០១៣មក ហើយមានផែនការចុងក្រោយផ្តាច់ព្រ័ត្រនៅក្នុងឆ្នាំ២០១៨នេះ។ ប៉ុន្តែពិតជាសំណាងកម្ពុជា ដែលអង្គការចាត់តាំងនយោបាយបដិវត្តន៍ពណ៌ត្រូវបានបង្ក្រាប និង បំផ្លាញចោលទាន់ពេលវេលា។ ទោះជាយ៉ាងណាក្រុមជនក្បត់ជាតិទាំងនេះនៅតែចិញ្ចឹមមហិច្ឆតា និងផែនការនេះ បន្តរហូតក្រោមការជួយជ្រោមជ្រែងពីចៅហ្វាយនាយបរទេសរបស់ពួកគេ។ នេះគឺជាចរិតនយោបាយពិតរបស់ទណ្ឌិត សម រង្ស៊ី ក្នុងចលនាបដិវត្តន៍ពណ៌បន្តពីឆ្នាំ ២០១៣។

ជនក្បត់ជាតិ សម រង្ស៊ី ដែលជាជនគ្មានតម្លៃសម្រាប់កម្ពុជា បានខិតខំប្រើជំនាញញុះញង់ស្អប់ខ្ពើមជាតិសាសន៍ និងបំបែកបំបាក់ជាតិតាមរយៈការអំពាវនាវញុះញង់កម្លាំង ប្រដាប់អាវុធមិនឱ្យស្តាប់បទបញ្ជាជា ដើម។ នេះគឺជាការបន្តយុទ្ធសាស្ត្របំបែកសាមគ្គីជាតិខ្មែរ បំបែកកម្លាំងការពារជាតិ និងប្រជាជនស្របតាម ផែនការរបស់ចៅហ្វាយ នាយបរទេសខ្លួន។ ចៅហ្វាយនាយរបស់ខ្លួនរួមនឹងអង្គការសង្គមស៊ីវិលលម្អៀងបានប្រឌិតរបាយការណ៍ចេតនាមួលបង្កាច់លើនាយទាហានជាន់ខ្ពស់របស់កម្ពុជា ដែលនេះគឺជាយុទ្ធសាស្ត្រក្នុងការបំបែកបំបាកជាតិបំបាក់ស្មារតីអ្នកការពារសន្តិភាព និងឯករាជភាពជាតិខ្មែរ។ ប៉ុន្តែអ្វីដែល សម រង្ស៊ី ធ្វើ គឺគ្រាន់តែជាកញ្ជះដាច់ថ្លៃ និងជាអាយ៉ងបរទេសយ៉ាងពិតប្រាកដ។ ក្នុងមួយជីវិតនយោបាយរបស់ សម រង្ស៊ី បានត្រឹមតែញុះញង់ និងបម្រើផលប្រយោជន៍បរទេស គ្មានគោលដៅនយោបាយច្បាស់លាស់ និងគ្រាន់តែជាជនវង្វេងជាតិ និងវង្វេងប្រជាធិបតេយ្យម្នាក់តែប៉ុណ្ណោះ។

ប្រសិនបើសម រង្ស៊ី ជាអ្នកសេ្នហាជាតិពិតប្រាកដ សម រង្ស៊ី មិនមែនដើរញុះញង់បរទេសមិនឱ្យផ្តល់ជំនួយ កុំវិនិយោគនៅកម្ពុជានិងទិញទំនិញពីកម្ពុជាឡើយ។ ប្រសិនបើសម រង្ស៊ីជាអ្នកស្រឡាញប្រជាជនខ្មែរ មែន មិនមែន សម រង្ស៊ី ញុះញង់ឱ្យខ្មែរស្អប់ខ្ពើមជាតិសាសន៍ដទៃ និងលាបពណ៌ចំពោះប្រជាជនឯងនោះទេ ហើយបើសម រង្ស៊ី គឺជាអ្នកជាតិនិយម និងស្រឡាញ់ជាតិពិតប្រាកដ សម រង្ស៊ី ប្រាកដជាហ៊ានទទួលខុសត្រូវ ចំពោះមុខច្បាប់ចំពោះបទល្មើសទាំងឡាយដែលខ្លួនប្រព្រឹត្ត មិនមែនរត់ចោលស្រុក គេចពីសំណាញ់ច្បាប់ ឡើយ។ បើសិនជាសម រង្ស៊ី ពិតជាស្រឡាញ់ជាតិ មិនមែនខ្លួនញុះញង់ពីក្រៅប្រទេសឱ្យគេទៅស្លាប់ជំនួស ហើយខ្លួនឯងដេកសុខស្រួលនៅក្រៅប្រទេសទេ។ សម រង្ស៊ី ពិតជាឆ្កែចចកពាក់ស្បែកចៀមមែន ប៉ុន្តែពេល នេះ ឆ្កែចចកឆ្កួតកំណាចនេះត្រូវបានបាក់ស្បាត និងគ្មានព្រលឹងក្នុងខ្លួនដោយសារតែចាញ់ចាស់វស្សានៅក្នុងឆាកនយោបាយកម្ពុជា។ សម រង្ស៊ី គ្មានអ្វីរំពឹងទៀតឡើយ ព្រោះអ្វីៗបានហួសពេលទៅហើយ អកហ្សឺនយោ បាយ និងគ្មានយុទ្ធ។ សម រង្ស៊ី ពូកែតែម្យ៉ាងគត់គឺរកគ្រប់មធ្យោបាយ ដើម្បីបំផ្លាញ ជាតិសាសន៍ និងឱនក្បាល លត់ជង្គង់អង្វរបរទេសឱ្យបំផ្លាញខ្មែរថែមទៀតផង។

សម រង្ស៊ី មិនស្គាល់ជម្រៅចិត្តប្រជាជនកម្ពុជាច្បាស់ឡើយ! សម រង្ស៊ី អាចឆ្កួតវង្វេងម្នាក់ឯង និងជឿ ងុបងុលតែខ្លួនម្នាក់ឯងថាពលរដ្ឋខ្មែរ រួមនឹងកងកម្លាំងប្រដាប់អាវុធផង នឹងជឿលើការអំពាវនាវរបស់ខ្លួន ប៉ុន្តែ ការពិត មិនដូច្នោះឡើយ ប្រជាពលរដ្ឋខ្មែរទាំងអស់អាចឆ្លាតជាង សម រង្ស៊ី និងមានការយល់ដឹង និងគិតវែងឆ្ងាយជាងជនបំផ្លាញជាតិរូបនេះ ព្រោះពួកគាត់បានហែលឆ្លងកាត់របបវាលពិឃាតខ្មែរក្រហម រស់នៅតស៊ូ តាំងពីបាតដៃទទេរហូតបានដូចសព្វថ្ងៃ រស់នៅហែលឆ្លងកាត់តាំងពីប្រទេសមានសង្គ្រាមរហូតដល់មានសុខ សន្តិភាពពេញលេញ និងពោរពេញដោយការអភិវឌ្ឍ នោះគឺពលរដ្ឋខ្មែរ កម្លាំងប្រដាប់អាវុធ មិនលង់ជឿលើ ការភូតកុហក បោកប្រាស់ ញុះញង់បំផ្លាញជាតិប្រឆាំងផលប្រយោជន៍ ប្រជាជន និងញុះញង់ឱ្យមានជម្លោះ ជាតិសាសន៍ បំបែកបំបាក់សាមគ្គីជាតិខ្មែរឡើយ។ សម រង្ស៊ី ត្រូវដឹងថាអ្នកស្នេហាជាតិពិតប្រាកដ អ្នកបម្រើ ជាតិពិតប្រាកដគឺរស់នៅ និងការពារជាតិនៅក្នុងប្រទេស មិនមែនជាអ្នករត់ចោលស្រុកដូចសម រង្ស៊ី នោះទេ! ម្យ៉ាងទៀត សម រង្ស៊ី គួរឈប់យល់សប្តិទាំងកណ្តាលថ្ងៃត្រង់ថាការញុះញង់របស់ខ្លួនមានប្រសិទ្ធ គឺបានត្រឹម តែជនមួយក្តាប់តូចប៉ុណ្ណោះ ហើយសម រង្ស៊ី ក៏គួរដឹងខ្លួនថា សម រង្ស៊ី ត្រូវបានពលរដ្ឋភ្លេចមុខ និងគ្មានឥទ្ធិពលក្នុងនយោបាយខ្មែរទៀតឡើយ ហើយសម រង្ស៊ី ក៏កុំខិតខំធ្វើជាសត្រូវប្រជាជន និងសន្តិភាពធ្វើអ្វី!!

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១៨

អត្ថបទទាក់ទង