ខ្មែរប៉ុស្ដិ៍ Close

    គជបចេញសេចក្ដីសម្រេចព្យួរសិទ្ធិបោះឆ្នោតចំពោះសមាជិកគជបទាំង ៩រូប

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨ ឯកសារ 1716

    នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៨ នេះ គជប បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការចេញសេចក្ដីសម្រេចព្យួរសិទ្ធិបោះឆ្នោតចំពោះសមាជិកគជបទាំង ៩រូប ក្រោមហេតុផលដើម្បីរក្សាអព្យាក្រឹតភាព ភាពឥតលម្អៀង ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។ សមាសភាពសមាជិកទាំង ៩រូប ដែលត្រូវព្យួរសិទ្ធិបោះឆ្នោតទាំងនោះរួមមាន៖

    1. ឯកឧត្តម ស៊ិក ប៊ុនហុក             ប្រធាន គជប
    2. ឯកឧត្តម នុត សុខុម                អនុប្រធាន គជប
    3. ឯកឧត្តម មាន សទិ                 សមាជិក គជប
    4. ឯកឧត្តម ឌឹម សុវណ្ណារុំ             សមាជិក និងជាអ្នកនាំពាក្យ គជប
    5. ឯកឧត្តម ឌុច សុន                  សមាជិក គជប
    6. ឯកឧត្តម ហ៊ីង ធីឬទ្ធិ                សមាជិក គជប
    7. ឯកឧត្តម ឯម សុផាត               សមាជិក គជប
    8. ឯកឧត្តម ហ៊ែល សារ៉ាត់            សមាជិក គជប
    9. ឯកឧត្តម ហង្ស ពុទ្ធា                សមាជិក និងជាអ្នកនាំពាក្យ គជប

    សូមអាននូវសេចក្ដីប្រកាសព័ត៌មានដែលចេញដោយគជបកាលពីព្រឹកមិញនេះដូចខាងក្រោម៖

    អត្ថបទទាក់ទង