ខ្មែរប៉ុស្ដិ៍ Close

ដឹងម៉ោង ស្តេចប្រដាល់អាស៊ី Manny Pacquiao នឹងប្រកួតនៅថ្ងៃស្អែកឬនៅ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 786
ដឹងម៉ោង ស្តេចប្រដាល់អាស៊ី Manny Pacquiao នឹងប្រកួតនៅថ្ងៃស្អែកឬនៅ!ដឹងម៉ោង ស្តេចប្រដាល់អាស៊ី Manny Pacquiao នឹងប្រកួតនៅថ្ងៃស្អែកឬនៅ!

Manny Pacquiao នឹង​មាន​ភារកិច្ច​ធំ​ដណ្ដើម​ខ្សែ​ក្រវាត់​ WBA world welterweight  ជាមួយ​កីឡាករ​​អាហ្សង់ទីន Lucas Matthysse នៅ​ថ្ងៃ​ទី ១៥ ខែ កក្កដា ឆ្នាំ ២០១៨​ខាង​មុខ។

ការ​ប្រកួត​នេះ​នឹង​រៀបចំ​នៅ​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី។ សម្រាប់​ម៉ោង​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​៨​ព្រឹក​តទៅ​។ បន្ទាប់​ពី​ចាញ់​អ្នក​ប្រដាល់​អូស្ត្រាលី Jeff Horn កាល​ពី​ឆ្នាំ​២០១៧ នេះ​ជា​ការ​ឡើង​​សង្វៀន​លើក​ដំបូង​របស់​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន Pacquiao។​

សម្រាប់​អនាគត​​អតីត​ម្ចាស់​ជើង​ឯក​៨​ប្រភេទ​ទម្ងន់​បញ្ជាក់​ថា ចប់​ប្រកួត​នេះ​គេ​មិន​ទាន់​ចូល​និវត្តន៍​ទេ ត្បិត​វ័យ​ឈាន​ជិត​៤០​ឆ្នាំ​ក៏​ដោយ។ គេ​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចាំ​រូប​គេ បន្ទាប់​ពី​បញ្ចប់​អាជីព ក្នុង​នាម​ជា​មនុស្ស​ល្អ​ម្នាក់៕