ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមព្រឹត្តិការណ៍វប្បធម៌ជាតិ និងអបអរសាទរខួបលើកទី ១០ នៃប្រាសាទព្រះវិហារ និងខួបលើកទី ១ នៃតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 2017
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមព្រឹត្តិការណ៍វប្បធម៌ជាតិ និងអបអរសាទរខួបលើកទី ១០ នៃប្រាសាទព្រះវិហារ និងខួបលើកទី ១ នៃតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមព្រឹត្តិការណ៍វប្បធម៌ជាតិ និងអបអរសាទរខួបលើកទី ១០ នៃប្រាសាទព្រះវិហារ និងខួបលើកទី ១ នៃតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

កំពង់ចាម៖ នៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ ២០១៨នេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងការប្រារព្ធព្រឹត្តិការណ៍វប្បធម៌ជាតិ គឺនៅតាមបណ្តាវត្តអារាមទាំងអស់ទូទាំងប្រទេស មានការទូងស្គរ ហើយនៅវេលាម៉ោង៩ព្រឹក ដើម្បីអបអរសាទរខួបលើកទី ១០ នៃប្រាសាទព្រះវិហារ និងខួបលើកទី ១ នៃតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ទពិភពលោក ក្នុងពិធីនេះដែរ ក៍មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរ មន្ត្រីរាជការ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងនិស្សិត យ៉ាងច្រើនកុះករ នៅក្នុងបរិវេណវត្តនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម លើកឡើងថាកម្ពុជាពិតជាមោនទ:ភាពណាស់ដែលអន្តរជាតិបានទទួលស្គាល់នូវស្នាដៃសម្បត្តិបេតិភណ្ឌពិភពលោក មានប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក ភ្លេងប្រពៃណី របាំប្រពៃណី ជាច្រើនទៀត ដែលបានធ្វើឲ្យពិភពលោកទទួលស្គាល់ថាកម្ពុជាមានរបស់របរដ៍អសា្ចរ្យដែលមិនអាចកាត់ថ្លៃបាន ហើយត្រូវបានរាជរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានខិតខំប្រឹងប្រែងដោយបានយកចិត្តទុកដាក់ថែរក្សាអភិរក្ស និងបានដាក់ចូលជាសម្បត្តិបេតិកភណ្ទពិភពលោក គឺជារបស់មនុស្សជាតិទូទៅ ទូទាំងពិភពលោក គឺមានការចូលរួមពីអង្គការអន្តរជាតិ ជាច្រើន ដើម្បីឲ្យបានដឹងថាស្នាដៃបុព្វបុរសខ្មែរយើងបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយផងដែរ ។ នេះដោយសារប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព មានការរីកចម្រើនដែលបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលះបង់ឥតនឿយណាយឥតឈប់ឈរដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសមួយប្រកបដោយភាពសុខសាន្ត ស្ថេរភាពនយោបាយ គ្មានសង្គ្រាម និងមានការរីកចម្រើន ដែលបានទទួលស្គាល់ពីអន្តរជាតិ ហើយភ្ញៀវអន្តរជាតិក៍ចង់ស្គាល់នូវសម្បត្តិវប្បធម៌ជាតិរបស់កម្ពុជាដោយទាញភ្ញៀវអន្តរជាតិមកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍វប្បធម៍ និងបានបង្កើននូវកំណើនសេដ្ឋកិច្ចបានមួយកំរិតទៀតផង។

លោកអភិបាលខេត្តកំពង់ចាម បានស្នើរសូម និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋជនរួមជាតិ រួមទាំងភ្ញៀវទេសចរណ៍ ត្រូវចេះស្រឡាញ់វត្ថុបុរាណ សម្បត្តិវប្បធម៍ ទាំងអស់ ត្រូវចូលរួមថែរក្សាបរិស្ថាន សម្បត្តិវប្បធម៍ អនាម័យ ព្រោះជារបស់យើងទាំងអស់គ្នា ឲ្បបានគង់វង្សយូរអង្វែងតទៅទៀត៕

អត្ថបទទាក់ទង