ខ្មែរប៉ុស្ដិ៍ Close

គួរដឹង និងប្រុងប្រយ័ត្ន! កំពុងល្បីរឿង link វីដេអូដែលបំភាន់ ដើម្បីលួចយកគណនី Facebook

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨ បច្ចេកវិទ្យា 1804
គួរដឹង និងប្រុងប្រយ័ត្ន! កំពុងល្បីរឿង link វីដេអូដែលបំភាន់ ដើម្បីលួចយកគណនី Facebookគួរដឹង និងប្រុងប្រយ័ត្ន! កំពុងល្បីរឿង link វីដេអូដែលបំភាន់ ដើម្បីលួចយកគណនី Facebook

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ករណី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ធំៗ ទាក់​ទង​និង​សុវត្ថិភាព​អ៊ីនធឺណិត​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេកប៊ុក​នៅ​កម្ពុជា ជាក់​ស្ដែង​ដូច​ជា ករណី​បន្លំ URLធ្វើ​ជា​ការ​ផ្ញើ​ជា​វីដេអូ​លក្ខណៈ​ជា YouTube នៅ​ក្នុង​ Messenger ដែល​មាន​បង្កប់​នូវ​គោល​បំណង​បំភាន់​ដើម្បី​លួច​យក​គណនី​ហ្វេសប៊ុក​របស់​អ្នក។


(Facebook Video spam)

តាម​ប្រភព​ព័ត៌មាន​ពី Camcert ការិយាល័យ​ឆ្លើយ​តប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​បាន​ឲ្យ​ដឹង​ថា វិធី​នេះ​វា​មិនមែន​ជា​មេរោគ​អ្វី​នោះ​ទេ ប៉ុន្តែ​ជា​លក្ខណៈ Facebook Video spam ដែល​មាន​គោល​បំណង​ដើម្បី​លួច​យក​គណនី​ហ្វេសប៊ុក​របស់​អ្នក​ ឬ​អាច​ហៅ​ថា​ជា​លក្ខណៈ Phishing។

Related image

នៅ​ពេល​ដែល​អ្នក​ចុច​ទៅ​លើ (link) នោះ​វា​នឹង​នាំ​អ្នក​ទៅ​កាន់​ទំព័រ​ថ្មី​មួយ​ទៀត ដែល​មាន​ទម្រង់​បង្ហាញ​ទៅ​ក្នុង​ឧបករណ៍​ចល័ត​ (Mobiles display) ដែល​មាន​អ្នក​ប្រើប្រាស់​ភាគច្រើន ដែល​មាន​ទម្រង់​ដូច​រូបខាងលើ​។

វា​អាច​ចាប់ផ្ដើម​ដំបូង​ដោយសារ​តែ​មាន​គណនី​ហ្វេសប៊ុក​ណា​មួយ​ត្រូវ​បាន​គេ​លួច​យក បន្ទាប់មក​គេ​អាច​ប្រើប្រាស់​គណនី​លួច​មួយ​នេះ ដើម្បី​ធ្វើការ​បញ្ជូន Fake Facebook video ទៅ​ក្នុង Messenger ​មិត្តភក្តិ​របស់​អ្នក។

បើ​សិន​ជា​អ្នក​បញ្ចូល​នូវ E-mail និង Password នោះ​គណនី​របស់​អ្នក​នឹង​ត្រូវ​បាន​លួច​ជា​មិនខាន។ ដូច​នេះ សូម​កុំ​បញ្ជូល​លេខ​សម្ងាត់​ឲ្យ​សោះ ហើយ​សូម​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ កុំ​ឲ្យ​ចាញ់​ការ​បោក​បញ្ឆោត​ណាមួយ​ករណី​​ខាង​លើ​។


(interface បន្លំ​ភ្នែក ដែល​តម្រូវ​ឲ្យ​អ្នក​ដាក់​លេខ​សម្ងាត់ | រូបភាព៖ Camcert)

ចំពោះ​វិធី​ការពារ​ខ្លួន អ្នក​គួរ​៖

  • ប្រើប្រាស់​លេខ​សម្ងាត់​ដែល​ខ្លាំង​ចាប់ពី ៨ តួ​អក្សរ​ឡើង(មាន​តួ​អក្សរ លេខ និង​និមិ្មត្តសញ្ញា​បញ្ចូល​គ្នា)
  • ដាក់​ដំណើរការ​មុខងារ​ផ្ទៀងផ្ទាត់​ពីរ​ស្រទាប់ 2 Factor Authentication
  • មិន​ត្រូវ​ចុច​ទៅ​លើ​តំណរ​ភ្ជាប់ (link) ឬ​ព័ត៌មាន​ណា​ដែល​គួរ​ឲ្យ​សង្ស័យ ឬ​មាន​ប្រភព​មិន​ច្បាស់លាស់
  • ត្រួត​ពិនិត្យ​ទៅ​លើ​សារ​ដែល​ផ្ញើរ​មក​តាម Facebook Messenger ឲ្យ​បាន​ច្បាស់ ឬ​បើ​អាច​សូម​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​អ្នក​ដែល​បាន​ផ្ញើរ​អ្វី​មក​អ្នក​ជា​មុន​សិន
  • សូម​គិត​ឲ្យ​បាន​ពីរ ឬ​បី​ដង​មុន​នឹង​ចុច​ទៅ​លើ​អ្វីមួយ
  • សូម​ធ្វើការ​ត្រួតពិនិត្យ​រក​ប្រភព​ព័ត៌មាន​ជា​មុន​សិន ឬ​សាកសួរ​អ្នក​ជំនាញ​ផ្នែក​នេះ ដើម្បី​ជៀសវាង​ការបាត់បង់​ដោយ​ប្រការ​ណា​មួយ
  • សូម​រាយការណ៍​ទៅកាន់ incident@camcert.gov.kh អំពី​បញ្ហា​នេះ

ប្រភព៖ Sabay