ខ្មែរប៉ុស្ដិ៍ Close

    ខេត្តតាកែវ!!! ទឹកជំនន់ធ្វើអោយមានការលិចលង់ផលដំណាំ នឹងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1312

    អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមបណ្តោយផ្លូវជាតិលេខ ២

    តាកែវ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ រួមដំណើរដោយប្រធានមន្ទីរជំនាញពាក់ព័ន្ធ នៅ ថ្ងៃ ទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះត្រួតពិនិត្យពីស្ថានភាពទឹកជន់នៅតាមផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រស្រុកសំរោង ខេត្តតាកែវ ថាតើមានការលិចលង់ផលដំណាំ នឹងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ឬយ៉ាងណា ជាពិសេសគឺត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា នៅពេលស្ថានភាពទឹកហក់ឡើងខ្ពស់។

    នាឱកាសនោះ លោកអភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរ និងមន្ទីពាក់ព័ន្ធទាំងអស់ត្រូវតាមដានស្ថានភាពទឹកជំនន់នេះយ៉ាងយកចិត្តទុកដាក់បំផុតហើយត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ ដើម្បីសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ ហើយត្រូវរាយការណ៍ជាប្រចាំដល់គណៈបញ្ជាការឯកភាពខេត្តដើម្បីមានវិធានការអន្តរាគមន៍បន្ទាន់ក្នុងករណីស្ថានភាពកាន់តែធ្ងន់ធ្ងរ។

    សូមបញ្ជាក់ថា ចំពោះនៅស្រុកសំរោង មានទឹកជន់លិចចំនួន ៤ឃុំ មានឃុំលំចង់ ឃុំជំរះពេន ឃុំបឹងត្រាញ់ខាងត្បូង និងឃុំសឹង្ហ ស្មើរនឹង១២ភូមិ ប៉ះពាល់លើផ្ទៃដីស្រែ ផ្ទះ ដាំរួមផ្សំផ្សេងៗ ចំនួន ៧៥០ហិកតា៕

    អត្ថបទទាក់ទង