ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរភ្នំពេញ សន្យាថាខិតខំការពារ រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនគណបក្សនយោបាយទាំងអស់ក្នុងយុទ្ធនាការឃោសនា និងការបោះឆ្នោត

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1299
    អាជ្ញាធរភ្នំពេញ សន្យាថាខិតខំការពារ រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនគណបក្សនយោបាយទាំងអស់ក្នុងយុទ្ធនាការឃោសនា និងការបោះឆ្នោតអាជ្ញាធរភ្នំពេញ សន្យាថាខិតខំការពារ រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនគណបក្សនយោបាយទាំងអស់ក្នុងយុទ្ធនាការឃោសនា និងការបោះឆ្នោត

    ក្នុងពេលដឹកនាំមន្ត្រីជុំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកលិចនៅក្នុងភូមិសាស្ត្រខណ្ឌពោធិសែន ជ័យ កាលពីថ្ងៃទី២០ កក្កដា ២០១៨ លោក ឃួង សេ្រង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែងការពារ គ្រប់គណបក្សនយោបាយទាំង២០ក្នុងការ ប្រកួតប្រជែងយុទ្ធនាការឃោសនាបោះឆ្នោតនេះ ដោយមិនរើសអើងឡើយ។ លោក បន្តថា រយៈពេលជាង១០ថ្ងៃហើយ ដែលអាជ្ញាធរាជធានីភ្នំពេញ បានការពារសន្តិសុខសុវត្ថិភាពសម្រាប់គណបក្សនយោបាយទាំង២០ ក៏ដូចជាប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។ នៅក្នុងនោះយើងបានត្រៀមលក្ខណៈរួមជាស្រេច ប្រសិនបើគណបក្សនយោបាយស្នើសុំមកកងកម្លាំងប៉ូលិស ធ្វើការបើកផ្លូវសម្រាប់ហែក្បូនឃោសនានោះ អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើការផ្តល់ម៉ូតូ ឬរថយន្តស៊ឺរ៉ែនជូនផងដែរ។

    លោក ឃួង សេ្រង បានឲ្យដឹងទៀតថា ប៉ុន្តែក្នុងពេលដង្ហែរក្បួនឃោសនា នាកន្លងមក អត់ទាន់ឃើញមានគណបក្សនយោបាយណាមួយ ត្រូវការ ម៉ូតូ ឬរថយន្តស៊ឺរ៉ែនសម្រាប់ហែក្បូនទេ តែទោះជាយ៉ាងណា អាជ្ញាធរមានកងកម្លាំង ជាពិសេស ម៉ូតូប៉ូលិសសម្រាប់បើកផ្លូវហែក្បូនទោះបីជាពួកគាត់សុំ ឬមិនសុំក្តី ហើយកងកម្លាំងត្រូវតែការពារតាមដងផ្លូវផងដែរ ដើម្បីឲ្យការហែក្បូន បានល្អប្រសើរ ។ លោក បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ មិនដែលរើសអើងអ្វីនោះទេគឺមានការប្រុងប្រយ័ត្ន ដោយទី១ ត្រូវដាក់កម្លាំងការពារ ប៉ុន្តែកងកម្លាំងនេះមិនអនុញ្ញាតឲ្យទៅជិតពួកគាត់ទេ ប៉ុន្តែនៅពេលដែលគណបក្សនយោបាយសុំកងកម្លាំងអន្តរាគមន៍ អាជ្ញាធរនឹងផ្តល់ជូនភ្លាមៗ ដោយរាប់ទាំងផ្នែកសុខាភិបាលផងដែរ ប្រសិនបើពួកគាត់ ជួបនូវឧប្បតិ្តហេតុផ្សេងៗ ឬក៏ប្រជាពលរដ្ឋដែលចូលដង្ហែក្បូនមានបញ្ហាសុខភាព គឺអាចជួយសង្រ្គោះពួកគាត់បានភ្លាមៗ ដោយមិនមានការរើសអើងឡើយទោះបីបក្សណាក៏ដោយ ៕

    អត្ថបទទាក់ទង