ខ្មែរប៉ុស្ដិ៍ Close

សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា បើកវគ្គបណ្តុះបណ្តាលដល់អ្នកសង្កេតការណ៍ជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 1395
សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា បើកវគ្គបណ្តុះបណ្តាលដល់អ្នកសង្កេតការណ៍ជាតិសហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា បើកវគ្គបណ្តុះបណ្តាលដល់អ្នកសង្កេតការណ៍ជាតិ

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលដល់អ្នកសង្កេតការណ៍ជាតិដែលជានិស្សិតនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសទូទាំងប្រទេស ក្រោមអធិបតីភាពរបស់ឯកឧត្តម សាន វិសាល អគ្គលេខាធិការ សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា និងលោក សាត់ សុវណ្ណ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត គ.ជ.ប.។

អ្នកសង្កេតការណ៍ជាតិដែលមានត្រូវបណ្តុះបណ្តាលនាពេលនេះ គឺដើម្បីចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមប្រធានបទ កែវភ្នែកយុត្តិធម៌ ដែលនឹងចូលរួមសង្កេតការណ៍នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា។ ក្រោយពីបានស្តាប់របាយការណ៍សង្ខេបរបស់លោក សាខុន ប៉ូរិន អ្នកសម្របសម្រួលការងារសង្កេតការណ៍ជាតិ របស់សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា អ្នកសង្កេតការណ៍សរុបរបស់សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា មានចំនួន ៤,២៩៥នាក់ ស្រី២,៤៣៨នាក់។ ឯកឧត្តម សាន វិសាល អគ្គលេខាធិការ សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានមានប្រសាសន៍សំណេះសំណាលដល់ប្អូនៗដែលជាអ្នកសង្កេតការណ៍ជាតិ សូមឱ្យយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលនាពេលថ្ងៃនេះឱ្យបានច្បាស់លាស់ ដើម្បីយកទៅអនុវត្តនៅថ្ងៃបោះឆ្នោតប្រកបដោយប្រសិទ្ធិភាព៕

អត្ថបទទាក់ទង