ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងពាណិជ្ជកម្ម អញ្ជើញពាណិជ្ជករ អាជីវករ ចូលរួមពិព័រណ៍ “The 15th China International SME Fair” ដើម្បីផ្សព្វផ្សាយផលិតផល ឬស្វែងរកដៃគូពាណិជ្ជកម្ម

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2280

    ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញពាណិជ្ជករ អាជីវករ ដែលជាម្ចាស់ក្រុមហ៊ុន និងសហគ្រាសទាំងអស់ ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ “The 15th China International SME Fair” ដើម្បីផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន ឬមានគម្រោងស្វែងរកដៃគូពាណិជ្ជកម្ម។

    ពិព័រណ៍នេះ រៀបចំឡើងដោយ ការិយាល័យពិព័រណ៍អន្តរជាតិ សហគ្រាសខ្នាតតូច និងមធ្យមនៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅ POLY World Trade Center Expo ទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។

    ពាណិជ្ជករ ឬអាជីវករ ដែលមានបំណងចង់ចូលរួមនៅក្នុងពិព័រណ៍នេះ សូមអញ្ជើញមកទំនាក់ទំនង និងបំពេញបែបបទនៅនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ដោយភ្ជាប់មកជាមួយនូវពាក្យស្នើសុំចូលរួម និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៧០៣ ៣៩៣ ឬ ០១២ ៧៧៧ ៩៥៩ ឬ ០១២ ៦០០ ៧៧៨ ឬ អ៊ីម៉ែល៖ sopheap.sok56789@gmail.com ឬ cheaputhea@yahoo.com veasna_mao@yahoo.com ។

    អត្ថបទទាក់ទង