ខ្មែរប៉ុស្ដិ៍ Close

    ទឹកទន្លេសេកុង បានបន្តកើនឡើងលើសកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នជិតកន្លះម៉ែត្រហើយ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1923
    ទឹកទន្លេសេកុង បានបន្តកើនឡើងលើសកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នជិតកន្លះម៉ែត្រហើយទឹកទន្លេសេកុង បានបន្តកើនឡើងលើសកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នជិតកន្លះម៉ែត្រហើយ

    ខេត្តស្ទឹងត្រែង៖ មកដល់ម៉ោង ៩ ព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨ នេះទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១១,៩០ ម ហើយ ខណៈកម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១១,៥០ ម។ នេះបើតាមការបញ្ជាក់អោយដឹងពីផេកក្រសួងធនធានទឹក និងឧតុនិយម ដោយមានព័ត៍មានទាន់ហេតុការណ៍បំផុតផ្តល់អោយប្រជាពលរដ្ឋបានដឹងនៅទូទាំងប្រទេស។ ផេករបស់ក្រសួងបានបន្តថា៖ ទឹកទន្លេបានបន្តជន់លិចផ្លូវ ផ្ទះប្រជាពលរដ្ឋ និងកំពុងបន្តគម្រាមកំហែងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតក្នុងស្រុកសៀមប៉ាង៕

    អត្ថបទទាក់ទង