ខ្មែរប៉ុស្ដិ៍ Close

    កុមារីកម្សត់ ម៉ីម៉ី និងក្រុមគ្រួសាររំភើពរហូតស្រកទឹកភ្នែក នៅពែលដែលដឹងថា ខ្ទុះភ្នែកម្ខាងរបស់ខ្លួន ទទួលបានការព្យាបាលហើយ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1792
    កុមារីកម្សត់ ម៉ីម៉ី និងក្រុមគ្រួសាររំភើពរហូតស្រកទឹកភ្នែក នៅពែលដែលដឹងថា ខ្ទុះភ្នែកម្ខាងរបស់ខ្លួន ទទួលបានការព្យាបាលហើយកុមារីកម្សត់ ម៉ីម៉ី និងក្រុមគ្រួសាររំភើពរហូតស្រកទឹកភ្នែក នៅពែលដែលដឹងថា ខ្ទុះភ្នែកម្ខាងរបស់ខ្លួន ទទួលបានការព្យាបាលហើយ

    បន្ទាប់ពីលេចលឺដំណឹងដែលស៊ែរតៗគ្នាពី កុមារីកម្សត់ឈ្មោះ​ មុីមុី ដែលកំពុងប្រឈមមុខនឹងជម្ងឺប្រចាំកាយយ៉ាងធ្ងន់ធ្ងរទាំងវ័យក្មេង គឺមហារីកកូនកណ្តុរ រហូតដល់ភ្នែកម្ខាងឡើងខ្ទុះ ខណៈដែលរូបនាងកំពុងរស់នៅតំបន់បឹងទំពន់ សុំដីគេស្នាក់នៅជាបណ្តោះអាសន្ន។ ដោយសារតែមិនអាចអោបដៃឈរមើលបាន សិល្បករខ្មែរ លោក តាន់ គីមសួរ និងតារាៗ ជាច្រើនបានចេញមុខអំពាវនាវសុំសប្បុរសជនឲ្យជួយ រហូតដល់ពេលនេះ កុ​មារី ម៉ីម៉ី បានទទួលការព្យាបាលហើយ។

    ជាក់ស្ដែង ក្នុងគណនីមួយដែលមានឈ្មោះ Pay Monnyvanchanpiseth បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «នៅរសៀលថ្ងៃនេះពួកយើងបានបញ្ចូនប្អូនស្រីម៊ីម៊ីទៅកាត់សាច់នៅខេត្តសៀមរាបដើម្បីពិសោធន៍ឲ្យច្បាស់ថាប្អូនមានជម្ងឺមហារីកប្រភេទអ្វី ដើម្បីងាយស្រួលព្យាបាលបន្ត។ សូមបួងសួងឲ្យប្អូនឆាប់ជាសះស្បើយពីជម្ងឺនេះ។ ហើយក៏សូមលើកម្រាមដៃដប់អរគុណដល់សប្បុរសជនដែលបានបរិច្ចាកថវិកាផ្ទាល់ខ្លួនក្នុងការបន្តជីវិតរស់ដល់ប្អូនផងដែរ។ ហើយសូមអំពាវនាវដល់បងប្អូនដែលចង់បរិច្ចាកថវិកាដើម្បីជួយប្អូនបន្ត សូមទាក់ទងតាមរយៈលេខម្តាយប្អូនផ្ទាល់ 096 690 5006 ឬ តាមក្រុមការងារ ‭016 397 006‬ » ៕