ខ្មែរប៉ុស្ដិ៍ Close

    អភិបាលខេត្ត ដឹកនាំកម្លាំងលើកទំនប់នៅសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ស្របពេលទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង នៅតែបន្តកើនឡើង

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1276
    អភិបាលខេត្ត ដឹកនាំកម្លាំងលើកទំនប់នៅសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ស្របពេលទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង នៅតែបន្តកើនឡើងអភិបាលខេត្ត ដឹកនាំកម្លាំងលើកទំនប់នៅសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ស្របពេលទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង នៅតែបន្តកើនឡើង

    ស្ទឹងត្រែង៖ ដោយសារតែស្ថានភាពទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង នៅតែបន្ដកើនឡើងកម្ពស់ រហូតលើសកម្រិតដែលត្រូវឲ្យប្រកាសអាសន្ននោះ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ អភិបាលខេត្ត លោក ម៉ុម សារឿន បានដឹកនាំកម្លាំងលើកទំនប់ នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដើម្បីទប់ទឹកជំនន់ទន្លេមេគង្គកុំឲ្យហូរចូលក្រុង។

    សូមបញ្ជាក់ថា គិតមកដល់ម៉ោង៦:៣០ នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់១០,៩៣ម៉ែត្រ ខណៈកម្រិតកម្ពស់ដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ម៉ែត្រប៉ុណ្ណោះ។

    ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ បានព្រមានពីការកើនឡើងកម្ពស់ទឹកទន្លេមេគង្គបន្ដទៀត នៅខេត្តស្ទឹងត្រែង ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃទៅមុខ ដែលធ្វើឲ្យតំបន់ទំនាបមួយចំនួន ត្រូវបានជន់លិច ប៉ុន្ដែមិនបានប៉ះពាល់ដល់ក្រុងស្ទឹងត្រែងនោះឡើយ ព្រោះមានទំនប់ការពារទឹកជំនន់។

    លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា ក្រុងស្ទឹងត្រែង ដែលទឹកកំពុងជន់លិចនៅពេលនេះ មិនបណ្ដាលមកពីទឹកទន្លេមេគង្គ ដែលមានការកើនឡើងនោះឡើយ ពោលការជន់លិចនេះ ដោយសារតែភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតមកដល់១១២.៥មីលីម៉ែត្រ ៕

    អត្ថបទទាក់ទង