ខ្មែរប៉ុស្ដិ៍ Close

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងធ្វើការផ្អាកការផ្សាយជាបណ្តោះអាសន្ន នៃគេហទំព័រផ្សាយលទ្ធផលសំឡេងឆ្នោត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែសីហា ឆ្នាំ២០១៨ ឯកសារ 1048

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្អាកដំណើរការផ្សាយជាបណ្តោះអាសន្ននៅម៉ោង ៣:០០រសៀល រហូតដល់ម៉ោង ៩:០០យប់។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលទទួលបាននៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ។

តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាគ.ជ.ប បានបញ្ជាក់ថា «នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ដោយមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត កំពុងធ្វើការថែទាំ និងត្រួតពិនិត្យលើម៉ាស៊ីនមេ (Server) ដូច្នេះគេហទំព័រស្វែងរកឈ្មោះ និងទីតាំងការរិយាល័យបោះឆ្នោត ដែលមានអាសយដ្ឋាន www.voterlist.org.kh និងគេហទំព័រផ្សាយលទ្ធផលសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានអាសយដ្ឋាន rms.voterlist.org.kh នឹងផ្អាកដំណើរការផ្សាយ ជាបណ្តោះអាសន្ននៅវេលាម៉ោង ៣:០០រសៀល រហូតដល់ម៉ោង ៩:០០យប់»។

សេចក្តីជូនដំណឹងដដែល បានឲ្យដឹងបន្តថា ក្នុងពេលឆាប់ៗ ខាងមុខនេះ គេហទំព័រទាំងពីរខាងលើ នឹងផ្អាកដំណើរការម្តងទៀត រយៈពេលមួយសប្តាហ៍ដោយសារម៉ាស៊ីនមេ ត្រូវធ្វើការរុះរើទីតាំងចាស់ ទៅដំឡើងនៅអគារទីស្តីការថ្មីរបស់ គ.ជ.ប ផងដែរ ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖

អត្ថបទទាក់ទង