ខ្មែរប៉ុស្ដិ៍ Close

ពលរដ្ឋជាង ១ម៉ឺនគ្រួសាររងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងចំណោមខេត្តចំនួន៤ របស់កម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1962
ពលរដ្ឋជាង ១ម៉ឺនគ្រួសាររងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងចំណោមខេត្តចំនួន៤ របស់កម្ពុជា ពលរដ្ឋជាង ១ម៉ឺនគ្រួសាររងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងចំណោមខេត្តចំនួន៤ របស់កម្ពុជា

ក្រចេះ៖ ទឹកជំនន់បានបង្កផលប៉ះពាល់ដល់ខេត្តចំនួន៤ របស់កម្ពុជា រួមមានខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ ដោយសារទឹកជំនន់ទន្លេមេគង្គលើ បណ្តាលឲ្យពលរដ្ឋជាង១ម៉ឺនគ្រួសាររងការប៉ះពាល់ និងដំណាំផ្សេងៗជាច្រើនត្រូវបានបំផ្លាញ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ។

ពាក់ព័ន្ធបញ្ហាទឹកជំនន់នេះ នៅថ្ងៃល្ងាច ទី២ ខែសីហា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យមើលគ្រោះទឹកជំនន់ក្នុងខេត្តក្រចេះ ហើយលោកបានបញ្ជាក់ថា បញ្ហាទឹកជំនន់នេះ យើងបានប្រើប្រាស់នូវវិធានការណ៍សរុប មធ្យោបាយសរុប និងកម្លាំងសរុប ដើម្បីឆ្លើយតបទៅនឹងការ សង្គ្រោះបន្ទាន់ឲ្យបានទាន់ពេលវេលា។

ដោយឡែកអភិបាលខេត្តក្រចេះ លោក វ៉ា ថន ឲ្យដឹងថា ពលរដ្ឋដែលរងគ្រោះនៅ ក្នុងខេត្តក្រចេះទាំងមូលជាង៣ពាន់គ្រួសារ រួមទាំងគោក្របីត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងបានបញ្ជូនក្រុមគ្រូពេទ្យ ឲ្យទៅប្រចាំការនៅទីទួលសុវត្ថិភាព ដើម្បីថែទាំ សុខភាពជូនប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនេះ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានប្រកាសផ្តល់ជូននូវអង្ករ៣០តោន សម្រាប់ចែកជូនពល រដ្ឋរងគ្រោះក្នុងខេត្តក្រចេះផងដែរ ៕

អត្ថបទទាក់ទង