ខ្មែរប៉ុស្ដិ៍ Close

មនុស្ស៨២នាក់ស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅឥណ្ឌូណេស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1823
មនុស្ស៨២នាក់ស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅឥណ្ឌូណេស៊ី មនុស្ស៨២នាក់ស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅឥណ្ឌូណេស៊ី

អាជ្ញាធរឥណ្ឌូណេស៊ីបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់៨២នាក់ បានបាត់បង់ជីវិតក្រោយគ្រោះ​រញ្ជួយដី​កម្រិត​ធ្ងន់មួយ បានវាយប្រហារលើកោះទេសចរណ៍​ដ៏ល្បី លុមបុក (Lombok) ស្ថិតនៅភាគកណ្តាលប្រទេស កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC​ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្សរាប់រយនាក់ទៀត ក៏បានរងរបួសផងដែរ ដោយសារគ្រោះរញ្ជួយកម្រិត៧រ៉ិចទ័រនេះ ដែលបានបំផ្លាញអគារ ផ្ដាច់ចរន្តអគ្គិសនី ព្រមទាំងកើតឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីគ្រោះរញ្ជួយដីមួយផ្សេងទៀតបានផ្ដាច់ ជីវិតមនុស្ស១៦នាក់ នៅលើកោះលុមបុក (Lombok) នេះ។

គួរជម្រាបថា បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយផែនដីខាងលើ មានឥទ្ធិពល​៧.០​រ៉ិចទ័រ និងមានជម្រៅ​​១០គីឡូម៉ែត្រក្រោមផ្ទៃដី។ អំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញថា ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី បានទទួលរង​គ្រោះពីរញ្ជួយដីយ៉ាងញឹកញាប់ ដោយកាលពីចុងខែកក្កដាកន្លងទៅ គ្រោះរញ្ជួយដីមួយ​កម្រិត​​ ៦.៤រ៉ិចទ័រ ដែលមាន​ជម្រៅត្រឹម០៧គីឡូ​ម៉ែត្រ​​ប៉ុណ្ណោះនោះ បានវាយប្រហារ​លើកោះទេសចរណ៍នេះ និងបានផ្តាច់ជីវិតមនុស្សយ៉ាងតិច១៦នាក់ និងបណ្តាលឲ្យ​របួស​ជាង​​១៦០នាក់។

គ្រោះរញ្ជួយដី​​តែងកើតមានឡើង​ជាញឹកញាប់ នៅប្រទេស​អាស៊ានមួយនេះ គឺដោយសារតែ​ឥណ្ឌូណេស៊ី មានទីតាំងភូមិសាស្រ្ត ស្ថិត​​នៅចំពីលើតំបន់ខ្សែ​ក្រវាត់ភ្នំភ្លើង​ ដែលគេហៅថា Pacific Ring of Fire៕

អត្ថបទទាក់ទង