ខ្មែរប៉ុស្ដិ៍ Close

ជំនន់ទឹកភ្លៀង បានកំពុងជន់លិចលំនៅឋានពលរដ្ឋមួយចំនួន នៅស្រុកវាលវែង ខេត្តពោធិ៍សាត់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1816
ជំនន់ទឹកភ្លៀង បានកំពុងជន់លិចលំនៅឋានពលរដ្ឋមួយចំនួន នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ជំនន់ទឹកភ្លៀង បានកំពុងជន់លិចលំនៅឋានពលរដ្ឋមួយចំនួន នៅស្រុកវាលវែង ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ភ្លៀងធ្លាក់ស្ទើរពេញមួយថ្ងៃនៅស្រុកវាលវែង ធ្វើឱ្យតំបន់មួយចំនួននៃឃុំអន្លង់រាប កំពុងជន់លិចយ៉ាងកំហុក អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានកំពុងញាប់ដៃញាប់ជើងជម្លៀសប្រជាពលរដ្ឋទៅរកទីទួលមានសុវត្ថិភាព។

ទឹកភ្លៀងជន់លិចលំនៅឋានប្រជាពលរដ្ឋខាងលើនេះ បាននិងកំពុងកើតឡើងនារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅតំបន់មួយចំនួន ពិសេសភូមិចំការជ្រៃខាងត្បូង នៃឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងនោះលោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឱ្យដឹងតាមទូរស័ព្ទថា បញ្ហាខាងលើ មានគ្រួសាររងគ្រោះ និងរងការខូចខាត មួយចំនួនផងដែរ ដូចជា៖ លិចទឹកចំនួន៦ខ្នង ហូរទៅតាមទឹកចំនួន១ខ្នង សម្ភារៈហូរទៅតាមទឹកចំនួន៣ខ្នងផ្ទះ រួមទាំងមានសត្វពាហនៈផងដែរ ហើយនៅល្ងាចថ្ងៃដដែលនេះដែរ ជំនន់ទឹកភ្លៀងបានធូរស្រាលហើយ នៅយប់បន្តិចបើមេឃមិនបន្តភ្លៀងទៀតទេនោះ ទឹកនឹងស្រកអស់ ប៉ុន្តែទោះជាយ៉ាងណាក្តី ជំនន់នេះពុំបានបង្កការរងគ្រោះដល់ជីវិតមនុស្សនោះទេ។

ខណៈនេះផងដែរ អធិការនគបាលស្រុកវាលវែង បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អោយមានការប្រុងប្រយ័ត្នពីទ្រព្យសម្បតិ្ត កុមារតូចៗ ពិសេសលើបញ្ហាសុខភាព និងអនាម័យក្នុងពេលហូប ផឹក ក៏ត្រូវអនាម័យផងដែរ ៕

អត្ថបទទាក់ទង