ខ្មែរប៉ុស្ដិ៍ Close

អតីតប្រធានាធិបតីកូឡុំប៊ី និងសហគមន៍អន្តរជាតិ ចាត់ទុកការបោះឆ្នោតនៅកម្ពុជាមានភាពស្របច្បាប់ និងយុត្តិធម៌

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 1057
អតីតប្រធានាធិបតីកូឡុំប៊ី និងសហគមន៍អន្តរជាតិ ចាត់ទុកការបោះឆ្នោតនៅកម្ពុជាមានភាពស្របច្បាប់ និងយុត្តិធម៌អតីតប្រធានាធិបតីកូឡុំប៊ី និងសហគមន៍អន្តរជាតិ ចាត់ទុកការបោះឆ្នោតនៅកម្ពុជាមានភាពស្របច្បាប់ និងយុត្តិធម៌

យោងតាមសារព័ត៌មានបរទេសឈ្មោះ Diplomatic Center បានចេញផ្សាយឱ្យដឹងថា សហគមន៍អន្តរជាតិបានចាត់ទុកថា ការបោះឆ្នោតនៅកម្ពុជាក្នុងឆ្នាំ២០១៨នេះ បានប្រព្រឹត្តទៅដោយស្របច្បាប់ និងយុត្តិធម៌។ សារព័ត៌មាននេះដដែលបានចុះផ្សាយនៅលើគេហទំព័រ របស់ខ្លួនដូច្នេះថា៖ «នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត និងនៅអំឡុពេលបោះឆ្នោត បានប្រព្រឹត្តទៅដោយយុត្តិធម៌ និងស្របច្បាប់ អនុឡោមតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា»។

លើសពីនេះទៅទៀត អំឡុងពេលបោះឆ្នោតគេសង្កេតឃើញថា មិនមានការបង្ខិតបង្ខំឬគំរាមកំហែងណាមួយកើតឡើងនោះទេ ហើយក៏ពុំមានការជ្រៀតជ្រែក ឬក៏អន្តរាគមន៍ពីសំណាក់ អាជ្ញាធរក្នុងការដាក់សម្ពាធលើសេរីភាពបញ្ចេញមតិរបស់ប្រជាជនកម្ពុជា នោះដែរ ខណៈប្រជាជនកម្ពុជាដែលបានចូលរួមបោះឆ្នោត សុទ្ធតែបានបង្ហាញពីអារម្មណ៍រីករាយ។ «អ្នកបោះឆ្នោតបានបង្ហាញពី អារម្មណ៍សប្បាយរីករាយរបស់ពួកគេ និងមានវិន័យនៅក្នុងអំឡុងពេលបោះឆ្នោត»។ នេះគឺការកត់សម្គាល់របស់ប្រធានគណៈកម្មាការសិទ្ធិមនុស្សនៃ ប្រទេសម៉ាល់ឌីវ លោកស្រី Aminath Eenas ។

ដោយឡែកអតីតប្រធានាធិបតីកូឡុំប៊ី លោក Andrea Pastrana ដែលជាអ្នកអង្កេតការណ៍អន្តរជាតិមួយរូបនៅក្នុងការបោះឆ្នោតនៅកម្ពុជាដែរនោះ បានប្រកាសប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការបោះឆ្នោតនៅកម្ពុជាគឺជាការបោះឆ្នោតស្របច្បាប់ និងយុត្តិធម៌។

បើតាមលោក Andrea Pastrana បានឲ្យដឹងថា កម្ពុជាបានបំពេញយ៉ាងពេញលេញនូវលក្ខខណ្ឌប្រជាធិបតេយ្យ និងទទួលស្គាល់ជាអន្តរជាតិ សម្រាប់ការរៀចំការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រកបដោយតម្លាភាព សេរីភាព និងយុត្តិធម៌ ដែលទទួលបានការគាំទ្រពីក្រុមអង្គការសិទ្ធិមនុស្សជាង៥០០ នៅទូទាំងពិភពលោក។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ មានក្រុមអ្នកសង្កេតការណ៍អន្តរជាតិជាង៥០០នាក់ មកពីជាង៧០ស្ថាប័ន ជុំវិញពិភពលោក រួមមានដូចជា សហគមន៍អឺរ៉ុប អាមេរិក អាស៊ី អាស៊ាន អូស្រ្តាលី និងតំបន់មួយចំនួនទៀត ខណៈឆ្នាំ២០១៣ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៥ មានអ្នកសង្កេតការណ៍អន្តរជាតិត្រឹម២៤៣នាក់ប៉ុណ្ណោះ ៕

ប្រភពព័ត៌មាន Fresh News

អត្ថបទទាក់ទង