ខ្មែរប៉ុស្ដិ៍ Close

    ហ្វីលីពីនអបអរសាទរចំពោះជោគជ័យ នៃការបោះឆ្នោះនៅកម្ពុជា និងបានលើកឡើងថា ការបោះឆ្នោតនៅកម្ពុជាប្រកបដោយសន្តិភាព និងមានសណ្ដាប់ធ្នាប់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែសីហា ឆ្នាំ២០១៨ ឯកសារ 1063

    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ បានចេញសេចក្ដីជូនព័ត៌មានឱ្យដឹងថា លោក អាឡន ភីធ័រ ស. ខាយ៉េតាណូ រដ្ឋមន្រ្ដីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន បានផ្ញើសារអបអរសាទរចំពោះភាពជោគជ័យ នៃការបោះឆ្នោះនៅកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ។

    ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ លោក អាឡន ភីធ័រ ស. ខាយ៉េតាណូ បានផ្ញើសារមករាជរដ្ឋាភិបាលកម្ពុជា ដោយបញ្ជាក់ថា ក្នុងនាមលោកប្រធានាធិបតី រូឌ្រីហ្គោ ឌូតឺតេ និងប្រជាជនហ្វីលីពីន លោកសូមអបអរសាទររដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការបោះឆ្នោះនាពេលថ្មីៗនេះ ដែលបានប្រព្រឹត្តទៅប្រកបដោយសន្តិភាព និងមានសណ្ដាប់ធ្នាប់។

    ហ្វីលីពីននៅតែប្ដេជ្ញាចិត្តក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងជាមិត្តភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងកម្រិតទ្វេភាគី តំបន់ និងអន្តរជាតិ» ៕

    ខាងក្រោមនេះជាសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា៖

    អត្ថបទទាក់ទង