ខ្មែរប៉ុស្ដិ៍ Close

    មិននឹកស្មានថា ដេ​នី ក្វាន់ ដែល​ហាន​សារភាពថា​ខ្លួន​មាន​ផ្ទៃពោះ​ជិត ២ ខែ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨ កីឡា - សុខភាព 2245
    មិននឹកស្មានថា ដេ​នី ក្វាន់ ដែល​ហាន​សារភាពថា​ខ្លួន​មាន​ផ្ទៃពោះ​ជិត ២ ខែមិននឹកស្មានថា ដេ​នី ក្វាន់ ដែល​ហាន​សារភាពថា​ខ្លួន​មាន​ផ្ទៃពោះ​ជិត ២ ខែ

    ​ស្រប​ពេលដែល​បើកសម្ពោធ​ហាង​ថ្មី ស្រាប់តែ​ស្រី​ស្អាត ដេ​នី ក្វាន់ សារភាពថា​នាង​កំពុងមាន​ផ្ទៃពោះ​ជិត ២ ខែ​ហើយ ដោយ​នាង​មិន​ខ្លាច​នៅក្នុង​ការប្រកាស ឱ្យ​គ្រប់គ្នា​បានដឹង​ពី​រឿងនេះ​ទេ បើទោះបីជា​នាង​មិនទាន់បាន​ចូល​រោងការ​ទៅតាម​ប្រពៃណី​ក្តី ។​
    ​កាលពី​ប៉ុន្មាន​ម៉ោង​មុន ដេ​នី ក្វាន់ បាន​ឡាយ​វីដេ​អូ អំពី​ការ​បើកហាង​ថ្មី​របស់​នាង ឆ្លៀត​ពេលនោះ​ផងដែរ នាង​បាន​សារភាព​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​គ្រប់ៗ​គ្នា​ឱ្យបាន​ដឹងថា នាង​ខ្លួន​កំពុងមាន​ផ្ទៃពោះ ជិត ២ ខែ​ហើយ ។​

    ​បន្ទាប់ពី​បានឮ ដេ​នី ក្វាន់ និយាយ​សារភាព​ការពិត​បែបនេះ បានធ្វើឱ្យ​អ្នកគាំទ្រ​របស់ ដេ​នី ក្វាន់ បាន​លាន់មាត់​សរសើរ​នាង​គ្រប់គ្នា​ដែលមាន​ភាពក្លាហាន​បង្ហា​ញការពិត​បែបនេះ មិនតែប៉ុណ្ណោះម្នាក់ៗថែមទាំងបានសម្តែងនិងចូលរួមអបអរសាទរនាងគ្រប់ៗគ្នា ។​

    ដេ​នី ក្វាន់ ថែមទាំង​និយាយទៀតថា មិន​ថា​កូន​ក្នុង​ផ្ទៃ​របស់​នាង ជា​កូនស្រី​ឬ​កូនប្រុស​នោះទេ នាង​សប្បាយចិត្ត​និង​ទទួលយក​ទាំងអស់ ពីព្រោះ​កំណើត​កូន​នេះ ធ្វើឱ្យ​នាង​មាន​លាភ​សំណាងល្អ ៕

    អត្ថបទទាក់ទង