ខ្មែរប៉ុស្ដិ៍ Close

    Jimmy ស្អាតកប់ ពេលនាងប្រើស្ទីលបង្ហាញម៉ូតសាមញ្ញធម្មតាក៏ដោយ

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 6032

    ពិធីការិនីវ័យក្មេង ដែលអាចមានសមត្ថភាពនិយាយបានច្រើនភាសាកញ្ញា Jimmy កំពុងតែសាងកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង ក្នុងចំណោមពិធីការិនីផ្សេងៗ ដែលភាគច្រើន នាងតែងតែបង្ហាញមុខក្នុងកម្មវិធីតូចធំនានា រាប់មិនអស់។

    ជាក់ស្ដែង ទន្ទឹមនឹងមានភាពជោគជ័យក្នុងការងារសិល្បៈ គេក៏ចាប់អារម្មណ៍លើការតែងខ្លួន និងសម្រស់របស់នាង ដែលពិតជាស្រស់ស្អាត ជាមួយសាច់សខ្ចីដូចបណ្តូលចេក។ លើសពីនេះចំពោះ រូបរាងនាងវិញ ក៏ត្រូវបានអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ថា នាង មានរាងស្លីមស្អាតខ្លាំង សាកសមនឹងរូបសម្រស់ គួរជាទីគួយគន់ ដែលនេះជាហេតុនាំតារាស្រីរូបនេះ កាន់តែមានទីផ្សារខ្ពស់។