ខ្មែរប៉ុស្ដិ៍ Close

    លើកទី១ សុគន្ធ និសា ប៉ះគ្នាជាមួយនឹង ម៉ាក សែនសូនីតា ក្នុងឈុតប្រពៃណីពិតជា…………

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 1833
    លើកទី១ សុគន្ធ និសា ប៉ះគ្នាជាមួយនឹង ម៉ាក សែនសូនីតា ក្នុងឈុតប្រពៃណីពិតជា…………លើកទី១ សុគន្ធ និសា ប៉ះគ្នាជាមួយនឹង ម៉ាក សែនសូនីតា ក្នុងឈុតប្រពៃណីពិតជា…………

    ភ្នំពេញ៖ កញ្ញា ម៉ាក សែនសូនីតា ហាក់ត្រូវប៉ាន់ខ្លាំងជាមួយវិស័យសិល្បៈ ជាពិសេសនៅក្នុងការថតសម្អាងការ ជូនបណ្ដាម្ចាស់សម្អាងការល្បីៗនានា។ មិនខុសគ្នាពីតារាសម្ដែងខាងលើ អ្នកនាង សុគន្ធ និសា ដែលជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ក៏កំពុងតែមានប្រជាប្រិយយ៉ាងខ្លាំងក្នុងអាជីពនេះមិនធម្មតាដែរ។

    យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ កញ្ញារូបស្រស់សោភាទាំង២ ក៏បានប៉ះគ្នាក្នុងឈុតបែបបុរាណខ្មែរ ដែលជាឈុតកូនក្រមុំ ដោយបានធ្វើឲ្យសម្រស់ តារាចម្រៀង អ្នកនាង សុគន្ធ និសា និង តារាសម្ដែង កញ្ញា ម៉ាក សែនសូនីតា កាន់តែស្រស់ស្អាតខ្លាំងឡើងទ្វេដងថែមទៀតផងដែរ ។

    ជាក់ស្ដែង អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺរូបសម្រស់តារាស្រីមួយគូនេះ មើលយូរទៅកាន់តែមានភាពទាក់ទាញ មិនចាញ់គ្នាប៉ុន្មាននោះទេ។ ជាពិសេស ស្នាមញញឹមដ៏ស្រស់របស់ពួកគេ ដែលធ្វើឲ្យអ្នកទស្សនាគយគន់មិនជិនណាយចិត្តនោះឡើយ៕
    ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖