ខ្មែរប៉ុស្ដិ៍ Close

ខេត្តស្វាយរៀង ធ្វើការបើកហិបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1604
ខេត្តស្វាយរៀង ធ្វើការបើកហិបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាខេត្តស្វាយរៀង ធ្វើការបើកហិបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា

ស្វាយរៀង៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ នៅមណ្ឌលប្រឡងសាលាបឋមសិក្សាព្រះសីហនុ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បានធ្វើការបើកហិបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ២០១៨។

នៅថ្ងៃទីមួយសម្រាប់ដំណើរការសំណេរ ក៏មានការអញ្ជើញចូលរួមពីលោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង រួមជាគណៈមេប្រយោគ អប្បមាទ ប្រធាន អនុប្រធានមណ្ឌល អ្នកត្រួតពិនិត្យតាមអាគារ ប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត និងអ្នកពាក់ព័ន្ធ ព្រមទាំងមានការចូលរួមសង្កេតការណ៍យ៉ាងយកចិត្តទុកដាក់ពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ពីអ្នកស្ម័គ្រចិត្តមកពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង អង្គភាព អមត ដើម្បីធ្វើសាក្សីលើការពិនិត្យភាពបិទជិតមានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា ដែលធានាថាពិតជាគ្មានការបែកធ្លាយ នៅចំពោះមុខបេក្ខជននៅមណ្ឌលប្រលងសាលាបឋមសិក្សាព្រះសីហនុ៕