ខ្មែរប៉ុស្ដិ៍ Close

    ញាក់សាច់…!!! តារា​ស្រី​ធ្លាប់​រង​ការ​រិះ​គន់ រឿង​ស្លៀក​ពាក់​សិច​ស៊ី​ជ្រុលពេលនេះស្រាប់តែ……….

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 7063
    ញាក់សាច់…!!! តារា​ស្រី​ធ្លាប់​រង​ការ​រិះ​គន់ រឿង​ស្លៀក​ពាក់​សិច​ស៊ី​ជ្រុលពេលនេះស្រាប់តែ……….ញាក់សាច់…!!! តារា​ស្រី​ធ្លាប់​រង​ការ​រិះ​គន់ រឿង​ស្លៀក​ពាក់​សិច​ស៊ី​ជ្រុលពេលនេះស្រាប់តែ……….

    ការ​ស្លៀក​ពាក់ដើម្បី​ឲ្យ​លេច​ធ្លោ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទែ​​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​អ្នក​សិល្បៈ ប៉ុន្តែការ​ស្លៀក​ពាក់​លេច​លើ​លេច​ក្រោម​ហួស​ហេតុ​ពេក​ក៏​ទទួល​រង​ការ​​រង​ការ​រិះ​គន់​​ពី​មហាជន​ផង​ដែរ។ ខាង​ក្រោម​ជា​តារា​សិល្បៈ​មួយ​ចំនួន​ដែល​ធ្លាប់​ទទួល​រង​ការ​រិះ​គន់​ជុំ​វិញ​ការ​ស្លៀក​ពាក់​សិចស៊ី។​​

    ដួង ម៉ា​និច

    ម៉ានិច​​ធ្លាប់​ត្រូវ​គេ​រិះ​គន់​ ដោយសារ​ស្លៀក​រ៉ូប​ពណ៌​បៃ​តង​បញ្ចេញ​ដើម​ទ្រូង​ស្ទើរ​ទាំង​ស្រុង ពេល​ចូល​រួម​​ខួប​កំណើត​ របស់​មិត្ត​សិល្បៈ​ម្នាក់​។ ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​រិះ​គន់​ទាំង​នោះ កញ្ញា ម៉ា​និច បាន​​សុំ​ទោស​សាធារណៈ​​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ។ ​ម៉ា​និច សង្ឃឹម​ទស្សនិកជន​ មេត្តា​កុំ​រិះ​គន់​អ្នក​សិល្បៈ​ក្នុង​ន័យ​ជាន់​ពន្លិច ប៉ុន្តែ​​​​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា ព្រោះ​តួ​អង្គ​ក្នុង​រឿង​ “​កូន​ពស់​កេង​កង” ចូល​សិល្បៈ​មិន​មែន​យក​ភាព​សិច​ស៊ី​ ទាក់​ទាញ​ចង់​បាន​ភាព​ល្បី​ល្បាញ​ពី​វិស័យ​មួយ​នេះ​ឡើយ។

    សុគន្ធ និសា

    តារា​ចម្រៀង​​រូប​នេះ​ ត្រូវ​បាន​ទស្សនិកជន​កម្រ​ឃើញ​ស្លៀក​ពាក់​សិច​ស៊ី​ណាស់ ប៉ុន្តែ​​ម្ចាស់​បទ “បើ​ស្រលាញ់​ម្ដេច​ទុក​អូន​ចោល” ធ្លាប់​​ទទួល​​រង​​​ការ​អាម៉ាស​​ល្បី​ពេញ​ FB ដោយសារ​ខោ​​មាន​ភាព​រឹប​ខ្លាំង​ពេក។ ទោះ​ជា​យ៉ាងណា អ្នក​គាំ​ទ្រ​របស់​តារា​ស្រ​គត់​ស្រ​គុំ​រូប​នេះ សុំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ទាំង​អស់ ឈប់​រិះ​គន់​លើ​រឿង​នេះ​តទៅ​ទៀត។

    ឆៃ​លី​ ដា​ឡែន

    រ៉ូប​ពណ៌​ស​មួយ​ឈុត​សំដែង​នៅ​សហរដ្ឋ​​អាមេរិក ត្រូវ​បាន​ទស្សនិកជន​រិះ​គន់​យ៉ាង​ចាស់​ដៃ​លើ​តារា​ស្រី ឆៃ​លី​ ដា​ឡែន ដោយសារ​តែ​សិច​ស៊ី​ពេក។ ​ពេល​នោះ រូប​ភាព​ទាំង​នោះ​ត្រូវ​បាន​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម និង​ត្រូវ​ក្រសួង​សម្រេច​ឲ្យ​តារា​រូប​នេះ សម្រាក​ពី​សិល្បៈ​មួយ​រយៈ។

    ដេ​នី​ ក្វាន់

    ដោយសារ​តែ​ភាព​សិច​ស៊ី បញ្ចេញ​សាច់​គ្មាន​ញញើត តារា​ស្រី​ ដេនី ក្វាន់ ត្រូវ​ក្រសួង​ឲ្យ​សម្រាក​ពី​សិល្បៈ​​រយៈ​ពេល​​មួយ​ឆ្នាំ ។ ពេល​នេះ​ តារា​ស្រី​ទើប​ធ្វើ​ការ​វះ​កាត់​សម្ផស្ស​​បន្ថែម​លើ​ផ្ទៃ​មុខ បាន​វិល​ចូល​សិល្បៈ​វិញ​ហើយ និង​ទទួល​បាន​ការ​ងារ​សិល្បៈ​ច្រើន​​ផង​ដែរ។

    ស្រី​ម៉ុច

    រ៉ូប​បែប​ប៊ី​គីនី​យ៉ាង​សិច​ស៊ី​របស់​អតីត​តារា​សម្តែង​​រូប​នេះ បាន​រង​​ពាក្យ​រិះ​គន់​យ៉ាង​ច្រើន​ពី​ទស្សនិកជន។ ទោះ​យ៉ាង​ណា ​ក្នុង​នោះ​ក៏​មាន​អ្នក​សិល្បៈ​មួយ​ចំនួន​បាន​សំណូម​ពរ កុំ​ឲ្យ​មាន​ការ​រិះ​គន់​ជាន់​ពន្លិច ប្រើ​​ពាក្យ​អសុះ​រោះ ជុំ​វិញ​លើ​ការ​ស្លៀក​ពាក់​នេះ ដោយ​សុំ​ឲ្យ​មហាជន​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា ដើម្បី​សិល្បៈ។ តាម​ពិត​ទៅ​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ ស្រីម៉ុច​ធ្លាប់​ស្លៀក​ពាក់​សិចស៊ី​ច្រើន​លើក​ហើយ។​

    អែន​ជី

    ​អតីត​តារា​ស្រី​រូប​នេះ​ធ្លាប់​រង​​​ពាក្យ​រិះ​គន់​ល្បី​ពេញ​ FB ដោយសារ​តែ​រ៉ូប​ពណ៌​ក្រហម​មាន​សភាព​ខ្លី​ពេក​រហូត​អង្គុយ​លេច​ចេញ​ខោ​ក្នុង។ ទោះ​យ៉ាង​ណា អែន​ជី​ បាន​ច្រាន​ចោល​ទាំង​ស្រុង ដោយ​បញ្ជាក់​ថា វា​គ្រាន់​ជា​ស្រមោល​ប៉ុណ្ណោះ។ អ្នក​គាំទ្រ​របស់​ម្ចាស់​បទ “ស្រលាញ់​បង មិន​ខ្វល់​អតីត​កាល” បាន​អះ​អាង​ដូច​គ្នា​ទៅ​នឹង​តារា​សំណព្វ​ចិត្ត​របស់​ខ្លួន​​ដែរ និង​សុំ​ឲ្យ​មហាជន​ កុំ​មាន​ការ​យល់​ច្រ​លំ​តទៅ​ទៀត៕
    ប្រភព៖ Sabay

    អត្ថបទទាក់ទង