ខ្មែរប៉ុស្ដិ៍ Close

ការបើកប្រាក់បៀវត្ស ២សប្តាហ៍ម្តង មិនត្រឹមតែអនុវត្តនៅស្ថាប័ន្តរដ្ឋទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 944
ការបើកប្រាក់បៀវត្ស ២សប្តាហ៍ម្តង មិនត្រឹមតែអនុវត្តនៅស្ថាប័ន្តរដ្ឋទេ ការបើកប្រាក់បៀវត្ស ២សប្តាហ៍ម្តង មិនត្រឹមតែអនុវត្តនៅស្ថាប័ន្តរដ្ឋទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា ការបើកប្រាក់បៀវត្ស ២សប្តាហ៍ម្តង មិនមែនតែផ្នែករដ្ឋទេ គឺផ្នែកឯកជនក៏ត្រូវធ្វើ គឺ២សប្តាហ៍បើកបៀវត្សម្តង ដោយលោកនាយករដ្ឋមន្ត្រី បានលើកឡើងថា «សូមម្ចាស់រោងចក្រទាំងអស់ត្រៀមទុកឱ្យហើយ បណ្តាក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ត្រៀមទុកឱ្យហើយ នៅឆ្នាំ២០១៩ យើងមិនបើកបៀវត្សប្រចាំខែទេ យើងបើកបៀវត្សប្រចាំសប្តាហ៍តែម្តង បានសេចក្តីថា ២អាទិត្យបើកម្តង»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងដូចនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៥,០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។

សូមរំលឹកផងដែរថា នៅក្នុងអំឡុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសចេញថា ចាប់ពីឆ្នាំ២០១៩ទៅត្រូវបើកបៀវត្ស ២អាទិត្យម្តង នៅពេលដែលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត៕

អត្ថបទទាក់ទង