ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នាឱកាសដែលសម្ដេចចុះជួបជាមួយបងប្អូនកូនក្មួយ កម្មករ កម្មការិនី នៅតំបន់រោងចក្រផ្លូវវេងស្រេង ថ្ងៃពុធ ទី ២៩ ខែសីហា ឆ្នាំ ២០១៩ នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 1400
ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នាឱកាសដែលសម្ដេចចុះជួបជាមួយបងប្អូនកូនក្មួយ កម្មករ កម្មការិនី នៅតំបន់រោងចក្រផ្លូវវេងស្រេង ថ្ងៃពុធ ទី ២៩ ខែសីហា ឆ្នាំ ២០១៩ នេះ ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នាឱកាសដែលសម្ដេចចុះជួបជាមួយបងប្អូនកូនក្មួយ កម្មករ កម្មការិនី នៅតំបន់រោងចក្រផ្លូវវេងស្រេង ថ្ងៃពុធ ទី ២៩ ខែសីហា ឆ្នាំ ២០១៩ នេះ

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នាឱកាសដែលសម្ដេចចុះជួបជាមួយបងប្អូនកូនក្មួយ កម្មករ កម្មការិនី នៅតំបន់រោងចក្រផ្លូវវេងស្រេង ថ្ងៃពុធ ទី ២៩ ខែសីហា ឆ្នាំ ២០១៩៖

  1. សម្ដេច ហ៊ុន សែន បានបញ្ជាក់ពីការបើកប្រាក់បៀវត្សក្នុង ១ ខែ ពីរដងដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធចាប់ពី ខែមករា ឆ្នាំ ២០១៩ នេះតទៅ
  2. សម្ដេច ហ៊ុន សែន បញ្ជាក់ពីការបញ្ចេញឡានក្រុងសាធារណៈចំនួនជាង ២០០គ្រឿង សម្រាប់ឱកាស បុណ្យភ្ជុំបិណ្យខាងមុខនេះ
  3. សម្ដេច ហ៊ុន សែន ណែនាំអោយអាជ្ញាធរប្រុងប្រយ័ត្នអោយបានខ្ពស់រឿងគ្រោះមហន្តរាយទឹកជំនន់ ដោយទឹកធំ នឹងមាននៅរដូវភ្ជុំខាងមុខ
  4. សម្ដេច ហ៊ុន សែន លើកឡើងពីការផ្អាកព្រះរាជពិធីបុណ្យអុំទូកកន្លងមក គឺដោយសាររាជរដ្ឋាភិបាល ចង់បញ្ចៀសកុំអោយពលរដ្ឋរងគ្រោះពីទឹកជំនន់ ហើយណាមួយពេលនោះ ទឹកនៅតែហូរចាក់ទៅក្នុង ទន្លេសាបនៅឡើយ ដែលគេពុំអាចអុំទូកបញ្ច្រាសទឹកបានទេ
  5. សម្ដេច ហ៊ុន សែន លើកឡើងពីការលើកលែងទោសទ្រង់ទ្រាយធំ ដែលបានធ្វើបន្តបន្ទាប់ចំពោះអ្នក នយោបាយដែលជាប់ទោស គឺមកពីពួកគេដឹងកំហុស សរសេរលិខិតសុំទោសសម្ដេច ហើយសម្ដេច ក៏បានស្នើរព្រះមហាក្សត្រអោយលើកលែងទោសអោយពួកគេទៅ
  6. សម្ដេច ហ៊ុន សែន ក៏បានបញ្ជាក់ពីការលើកលែងទោសទ្រង់ទ្រាយធំមួយទៀតនៅឱកាសបុណ្យ ភ្ជុំបិណ្យខាងមុខនេះ ដើម្បីអោយអ្នកទោសដែលជិតរួចទោសអាចមានឱកាសក្នុងការ កែប្រែខ្លួននៅ ខាងក្រៅពន្ធនាគារ
  7. សម្ដេច ហ៊ុន សេន ណែនាំអោយមានការបង្ហោះផ្សាយលិខិតស្នើសុំលើកលែងទោសរបស់អ្នកនយោបាយ ដែលបានសរសេរស្នើសុំទៅសម្ដេចអោយបានទូលំទូលាយ តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ កន្លងមក គឺមានតែ Fresh News ប៉ុណ្ណោះដែលបានផ្សព្វផ្សាយ
  8. សម្ដេច ហ៊ុន សែន បានលើកឡើងថា អ្នកនយោបាយជាប់ទោសដែលទើបចេញពីគុកទាំងនេះ នឹងត្រូវលើកលែងពុំអោយសងមកគណបក្សប្រជាជនកម្ពុជា រួមទាំងលោកស្រី ទេព វន្នី ផងដែរ។ ចំណែក បុគ្គល គឹម សុខ គឺដាច់ខាតត្រូវតែរកប្រាក់មកសង
  9. សម្ដេច ហ៊ុន សែន ផ្ដាំទៅបុគ្គល ណុប ប៊ុនហ៊ ដែលបានប្រមែប្រមូលគ្នាឡើងទៅត្បូងឃ្មុំដើម្បីទទួល លោក កឹម សុខា ដែលពួកគេរំពឹងថានឹងត្រូវគេដោះលែងនៅថ្ងៃស្អែក។ ប៉ុន្ដែ សម្ដេច បានបញ្ជាក់ថា អ្នកទោសក្បត់ជាតិម្នាក់នេះ នឹងមិនត្រូវមានការដោះលែងនោះទេ។ ណាមួយនេះជាទោសក្បត់ជាតិ ហើយមួយទៀត តុលាការពុំទាន់ចេញសាលក្រមស្ថាពរដល់បុគ្គល កឹម សុខា នេះនៅឡើយទេ។ ចំណែកឯ អ៊ុំ សំអាន, ទេព វន្នី សុទ្ធតែមានសាលក្រមស្ថាពរ។ ចំណែកឯ កឹម សុខា គឺមានឈ្មោះជាពិរុទ្ធជននៅឡើយ មិនមែនជាទណ្ឌិតនោះទេ។
  10. សម្ដេច ហ៊ុន សែន បញ្ជាក់ទៅបុគ្គល គឹម សុខ ថា នីតិមាត់ មានដោយសារនីតិរដ្ឋ។ ហើយសម្ដេច រម្លឹកដល់ បុគ្គលនេះ អោយសងលុយមកគណបក្សប្រជាជនកម្ពុជាអោយខាងតែបាន។
  11. សម្ដេច ហ៊ុន សែន បានលើកឡើងថា មានគណបក្ស ២ ផ្សេងទៀត បានសុំអនុញ្ញាតចូលរួមក្នុង ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ តាមរយៈសារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍។ ប៉ុន្ដែសម្ដេច សុំអោយមាន ការធ្វើជាលិខិតរដ្ឋបាលត្រឹមត្រូវ មិនមែនត្រឹមតែតាមរយៈសារព័ត៌មាននោះទេ។ សម្ដេច បានរម្លឹកថា ការចូលរួមក្នុងក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត និងមានការ យល់ព្រមពីនាយករដ្ឋមន្រ្ដី។ ដូចនេះ សម្ដេចមានសិទ្ធិក្នុងការសម្រេចថាតើគណបក្សទាំងពីរនេះមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមដែរឬទេ។
  12. សម្ដេច ហ៊ុន សែន ស្នើរទៅគ្រប់គណបក្សនយោបាយទាំងអស់ដែលបានចូលរួមក្នុង ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលបានស្នើសុំអោយរដ្ឋាភិបាលទទួលយកសមាជិកខ្លួនជាអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ឬសមាជិករដ្ឋាភិបាលតាមខេត្ត ក្រុង ទៀតផង ដែលសម្ដេច សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញ របស់កម្ពុជា មិនអនុញ្ញាតអោយមានការធ្វើបែបនេះនោះទេ។ មួយវិញទៀត ក្នុងការស្នើរសុំមិនយកប្រាក់ខែ ហើយសុំជាប្រាក់ឧបត្ថម្ភសម្រាប់គណបក្សវិញនោះ សម្ដេចស្នើរអោយយកប្រាក់ខែជាដដែល ហើយពួកគេមានសិទ្ធិក្នុងការចាត់ចែងប្រាក់ខែទាំងនោះទៅពង្រឹងគណបក្សរបស់ខ្លួន រៀងៗខ្លួន។
  13. សម្ដេច ហ៊ុន សែន បញ្ជាក់ពីការស្នើពីគណបក្សនយោបាយមួយ ដែលស្នើអោយមានសមាហរណកម្ម សមាជិករបស់ខ្លួន ជាអភិបាលរង ស្រុក ខណ្ឌ ។ល។ ដែលតាមច្បាប់ ទាមទាអោយមានឋានៈជា ឧត្តមមន្ត្រី ឬវរៈមន្ត្រី ទើបអាចមានសមត្ថភាពអាចកាន់តំណែង និងតួនាទីទាំងនោះបាន។
  14. សម្ដេច ហ៊ុន សែន បានបញ្ជាក់ពីការឆបោករឿងការស្គាល់សម្ដេចកាលពីក្មេង ដែលបានរំខានការងារដ៏ មមារញឹករបស់លោក។
  15. សម្ដេច ហ៊ុន សែន បានលើកឡើងថា អ្នកណាក៏ដោយអោយតែមានរូបថតរបស់សម្ដេចចាស់ៗ សម្ដេចអោយអោយជារង្វាន់ ៣ ម៉ឺនដុល្លារ ព្រោះសម្ដេចបានបាត់រូបចាស់ៗអស់ហើយ
  16. សម្ដេច ហ៊ុន សែន បានលើកឡើងថា បងប្អូនកូនក្មួយ កម្មករ កម្មការិនី ទាំងអស់មិនត្រឹមតែបានចាត់ទុក សម្ដេចជាអ្នកដឹកនាំប្រទេសប៉ុណ្ណោះទេ តែពួកគេបានចាត់ទុកសម្ដេចជា ឪពុកមា ឪពុកធំ អុំ ជីតារបស់ពួកគេ។

អត្ថបទទាក់ទង