ខ្មែរប៉ុស្ដិ៍ Close

    Ronaldo Nazario ទិញក្លឹប​ Valladolid នៅ​ La Liga

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨ កីឡា - សុខភាព 1545
    Ronaldo Nazario ទិញក្លឹប​ Valladolid នៅ​ La LigaRonaldo Nazario ទិញក្លឹប​ Valladolid នៅ​ La Liga

    Ronaldo Nazario ទី​បំផុត​បាន​ក្លាយ​ជា​ម្ចាស់​​ថ្មី​របស់​ Real Valladolid ដែល​ជា​ក្លឹប​នៅ​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ​បន្ទាប់​ពី​រូប​គេ​​ទិញ​ និង​គ្រប់គ្រង​ហ៊ុន​ភាគ​ច្រើន​របស់​ក្លឹប​​។

    Image result for ronaldo nazario 2018 Real Valladolid

    អតីត​ជយលាភី​ FIFA Player of the Year រូប​នេះ​ចាប់​ផ្ដើម​ចរចា​លើ​ការ​ទិញ​ដូរ​​មួយ​រយៈ​មក​ហើយ​ ប៉ុន្តែ​ទើប​សម្រេច​ជោគជ័យ​ក្រោយ​ម្ចាស់​ក្លឹប​ចាស់​ព្រម​លក់​ហ៊ុន​ក្នុង​តម្លៃ​៣០​លាន​អឺរ៉ូ។​ Valladolid បាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយ​ផុង​ខ្លួន​ក្នុង​បំណុល​ប្រមាណ​២៥​លាន​អឺរ៉ូ។​

    Image result for 2018 Real Valladolid

    Valladolid ​ដែល​មាន​ម្ចាស់​ជា​អ្នក​ជំនួញ​ម៉ិកស៊ិក​ឈ្មោះ​ Ernesto Tinajero បាន​ស្វែងរក​ម្ចាស់​ក្លឹប​ថ្មី​ដើម្បី​ដោះស្រាយ​វិបត្តិ​ខាង​លើ​កាល​ពី​ប៉ុន្មាន​ខែ​មុន​ ហើយ​ទី​បំផុត​ Ronaldo ចាប់​អារម្មណ៍​ និង​ចរចា​ទិញ​យក​តែ​ម្ដង។​ Ronaldo មាន​ទ្រព្យ​សម្បត្តិ​សរុប​​សល់​ពី​ជំនាន់​នៅ​ជា​កីឡាករ​ប្រមាណ​ជាង​១៥០​លាន​អឺរ៉ូ​។​