ខ្មែរប៉ុស្ដិ៍ Close

    អភិបាលរាជធានីភ្នំពេញជម្រុញអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ​ផ្តល់សេវាជូនប្រ​ជាពល​រដ្ឋ​អោយបានលឿន និងទាន់ពេលវេលា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1108
    អភិបាលរាជធានីភ្នំពេញជម្រុញអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ​ផ្តល់សេវាជូនប្រ​ជាពល​រដ្ឋ​អោយបានលឿន និងទាន់ពេលវេលាអភិបាលរាជធានីភ្នំពេញជម្រុញអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ​ផ្តល់សេវាជូនប្រ​ជាពល​រដ្ឋ​អោយបានលឿន និងទាន់ពេលវេលា

    ក្នុងកិច្ចប្រជុំ​ស្តីពីការផ្តល់សេវាជូនប្រជាពល​រដ្ឋដែលរស់​នៅ​ក្នុងរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០៥ កញ្ញា​​​​នេះ​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញ​​​អោយ​អា​ជ្ញា​​​ធរ និងមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវផ្តល់​សេវាគ្រប់​​ប្រភេទជូនប្រ​ជា​​​ពលរដ្ឋ​អោយ​បានលឿននិងទាន់ពេលវេលា សម្រាប់អាណត្តិទី៦​របស់​រដ្ឋា​ភិបាលថ្មី នេះ ។

    លោក ឃួង ស្រេង បានមានប្រសាសន៍ថា ដើម្បីអោយ​ប្រជាពលរដ្ឋ​គាំ​ទ្រ​ យើងត្រូវធ្វើអីខ្លះជូនពួកគាត់ មានទាំង ប៉ូលីស ម៉េអ៊ឹម ខណ្ឌសង្កាត់ មាន​​​​ន័យថា យើងត្រូវបំរើពួកគាត់ទៅតាមតួនាទី ដែលយើងជួយគាត់បាន។​ លោកបន្តថា ការផ្តល់សេវាយឺតយ៉ាវត្រូវតែបញ្ចប់ ដើម្បី​បង្កើន​ការ​ទុក​ចិត្ត​ពីប្រជាពលរដ្ឋ ក្នុងនាមជាអ្នកបំរើ ត្រូវបំរើរាស្រ្តអោយរាស្ត្រពេញចិត្ត ក្នុង​​​នោះមាន សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ពន្ធប្រថាប់ត្រា ការផ្ទេរ​ផ្ទូរ​​​អចលនទ្រព្យជាដើម ត្រូវតែផ្តល់ជូននិងជួយសម្រួលអោយ​ពួកគាត់បាន​លឿននិងទាន់ពេល ។

    លោក ឃួង ស្រេង បានបញ្ជាក់ថា ការលើកលែងការបង់ព័ន្ធប្រថាប់ត្រា ច្រើនដងមកនៅតែម្តងនេះ ត្រូវប្រាប់គាត់និងសម្រួលការងារនេះជូនគាត់ ព្រោះថា នៅថ្ងៃទី​៣១ ធ្នូ ២០១៨ខាងមុខនេះ វានឹងហួស​ការកំណត់នៃ​ការ​លើកលែងការបង់ពន្ធនេះហើយ ដូចនេះត្រូវជម្រុញជូនពួកគាត់ ។

    លោកសារិន វណ្ណា ប្រធានមន្ទីរដែនដី រាជធានីភ្នំពេញ បានអោយ​ដឹង​ថា មន្ទីរដែនដី បានធ្វើការ គ្រប់វិស័យ ជាការងារអន្តរវិស័យ ដោយយើង​ជា​អ្នក​បំរើប្រជាពលរដ្ឋត្រូវបំរើប្រជាពលរដ្ឋហើយ ។ លោកបានបន្ត​ថា មកដល់​ពេល​​​​​​​នេះ មន្ត្រីជំនាញ បានផ្តល់ជូន​បណ្ណកម្មសិទ្ធិជូន​ប្រជាពលរដ្ឋ​បានចំ​នួន ​១២៣៧ក្បាលដី ដែលធ្វើអោយប្រជាពលរដ្ឋ មានជីវភាព​មធ្យម​កំរិត​ទៀប ទៅជាជីវភាពមធ្យមកំរិតខ្ពស់ ។

    លោក សារិន វណ្ណា បានបញ្ជាក់ថា ក្នុងចំណោម​បុរីទាំង១៨៩​បុរីនៅក្នុង​រាជ​ធានីពេញ មន្ទីរបានជម្រុញអោយធ្វើបណ្ណកម្មសិទ្ធិ បានមួយចំនួនហើយ មួយ​​​​ចំនួនទៀតនៅមិនទាន់ធ្វើ ដូច្នេះយើងត្រូវរួមគ្នាធ្វើ ដើម្បី​ផលប្រយោ​ជន៍​​​ប្រជាពលរដ្ឋនិងបង្កើត​ប្រាក់ចំណូល​ពន្ធចូល​រដ្ឋផងដែរ។

    លោកប្រធានមន្ទីរដែនដី រាជធានីភ្នំពេញបានជម្រុញអោយខណ្ឌទាំងអស់ កំណត់ដែនដីរបស់ខ្លួនគ្រប់គ្រងអោយបានច្បាស់លាស់ រវាងដីរបស់រដ្ឋនិងដីឯកជនជៀសវាង ការធ្វើប្លង់រួចហើយ នៅតែខុស៕

    អត្ថបទទាក់ទង