ខ្មែរប៉ុស្ដិ៍ Close

    សមាសភាពគណៈរដ្ឋមន្ត្រីថ្មីសម្រាប់អាណត្តិទី៦ ត្រូវបានបង្ហាញនៅព្រឹកនេះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 24569
    សមាសភាពគណៈរដ្ឋមន្ត្រីថ្មីសម្រាប់អាណត្តិទី៦ ត្រូវបានបង្ហាញនៅព្រឹកនេះសមាសភាពគណៈរដ្ឋមន្ត្រីថ្មីសម្រាប់អាណត្តិទី៦ ត្រូវបានបង្ហាញនៅព្រឹកនេះ

    នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រៅពីបោះឆ្នោតអនុម័តរៀបចំក្បាលម៉ាស៊ីននៃរដ្ឋសភា រដ្ឋសភាទាំងមូល ក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលអាណត្តិទី០៦ ដែលរៀបចំដោយសម្តេច ហ៊ុន សែន តាមការចាត់តាំងរបស់ព្រះមហាក្សត្រផងដែរ។

    សម្តេច ហ៊ុន សែន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី០៦បន្តទៀត។ ជាមួយគ្នានេះ រដ្ឋសភាក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលផ្សេងទៀត ដូចជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីជាដើម៕

    អត្ថបទទាក់ទង