ខ្មែរប៉ុស្ដិ៍ Close

    មកស្គាល់សមាសភាពរដ្ឋមន្ត្រីទាំង ៣០ ក្រសួង/ស្ថាប័ន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 7051
    មកស្គាល់សមាសភាពរដ្ឋមន្ត្រីទាំង ៣០ ក្រសួង/ស្ថាប័នមកស្គាល់សមាសភាពរដ្ឋមន្ត្រីទាំង ៣០ ក្រសួង/ស្ថាប័ន

    រដ្ឋសភាបានបោះឆ្នោត​ផ្តល់សេចក្តីទុកចិត្តដល់សមាជិករដ្ឋាភិបាល ដោយសម្លេងអនុម័ត១២៥សម្លេង លើ១២៥សម្លេង នា​សម័យ​ប្រជុំ​ ព្រឹក​ថ្ងៃទី៦ ខែកញ្ញា​នេះ។ សូម​បញ្ជាក់ថា សមាសភាព​រដ្ឋមន្រ្ដី​គ្រប់​ក្រសួង​ នៅ​ក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ទី៦នេះ គឺ​ដូច​អាណត្តិ​មុនទាំងអស់។

    ១. លោក ប៊ិន ឈិន រដ្ឋមន្រ្ដីទទួល​​បន្ទុកទីស្ដីការ​​គណៈរដ្ឋមន្រ្ដី

    ២. សម្ដេច ស ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ

    ៣. សម្ដេច ទៀ បាញ់ រដ្ឋមន្រ្ដីក្រសួងការពារជាតិ

    ៤. លោក ប្រាក់ សុខុន រដ្ឋមន្រ្ដី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

    ៥. លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

    ៦. លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

    ៧. លោក ចម ប្រសិទ្ធ រដ្ឋមន្រ្ដីក្រសួងសិប្បកម្ម និងឧស្សាហកម្ម

    ៨. លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល


    ៩. លោក ឆាយ ថន រដ្ឋមន្រ្ដីក្រសួងផែនការ

    ១០. លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

    ១១. លោក ជា សុផារ៉ា ទេស​រដ្ឋ​មន្រី្ត រដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់

    ១២. លោក សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន

    ១៣. លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន

    ១៤. លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌

    ១៥. លោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច

    ១៦. លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

    ១៧. លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល

    ១៨. លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន

    ១៩. លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប:
    ២០. លោក ថោង ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍
    ២១. លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី
    ២២. លោក អ៊ិត សំហេង រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
    ២៣. លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
    ២៤. លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
    ២៥. លោក ហ៊ឹម ឆែម រដ្ឋមន្រ្ដីក្រសួងធម្មការ និងសាសនា
    ២៦. លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម
    ២៧. លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
    ២៨. លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
    ២៩. លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្ដី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល
    ៣០. សម្ដេច គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង
    ប្រភព៖ ខ្លីៗ

    អត្ថបទទាក់ទង