ខ្មែរប៉ុស្ដិ៍ Close

    Update៖ គិតត្រឹមម៉ោង៩ព្រឹកនេះ ការស្ទង់មតិរបស់ RFA បញ្ជាក់ថា ពលរដ្ឋខ្មែរទទួលស្គាល់រដ្ឋាភិបាលថ្មីដឹកនាំដោយ CPP កើនដល់៨៨% ហើយ

    ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1057
    Update៖ គិតត្រឹមម៉ោង៩ព្រឹកនេះ ការស្ទង់មតិរបស់ RFA បញ្ជាក់ថា ពលរដ្ឋខ្មែរទទួលស្គាល់រដ្ឋាភិបាលថ្មីដឹកនាំដោយ CPP កើនដល់៨៨% ហើយUpdate៖ គិតត្រឹមម៉ោង៩ព្រឹកនេះ ការស្ទង់មតិរបស់ RFA បញ្ជាក់ថា ពលរដ្ឋខ្មែរទទួលស្គាល់រដ្ឋាភិបាលថ្មីដឹកនាំដោយ CPP កើនដល់៨៨% ហើយ

    គិតត្រឹមវេលាម៉ោង៩៖០០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ការស្ទង់មតិមានរយៈពេល៦ថ្ងៃហើយ (នៅសល់១ថ្ងៃទៀតបញ្ចប់) តារាងបានបង្ហាញថា ពលរដ្ឋខ្មែរទទួលស្គាល់ រដ្ឋាភិបាលថ្មី ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កើនដល់៨៨% ហើយមិនទទួលស្គាល់មានតែ១២% ក្នុងនោះមានអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ជាង៦ម៉ឺននាក់ បានចូលរួមបោះឆ្នោត។

    នៅក្នុងការរៀបចំការស្ទង់មតិតាមបណ្តាញសង្គម Facebook នេះ វិទ្យុអាស៊ីសេរីបានអនុញ្ញាតមានជម្រើស២ប៉ុណ្ណោះ ដើម្បីឱ្យប្រិយមិត្តរបស់ខ្លួនជ្រើសរើស ក្នុងនោះមានប្រអប់ទី១៖ ទទួលស្គាល់រដ្ឋាភិបាលថ្មី និងទី២៖ មិនទទួលស្គាល់។

    តាមរយៈការស្ទង់មតិ៦ថ្ងៃមកនេះ ហាក់បានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋភាគច្រើនលើសលប់ បានគាំទ្រដល់រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលលទ្ធផលការស្ទង់មតិរបស់វិទ្យុប្រឆាំងមួយនេះ ក៏មិនខុសអំពីលទ្ធផលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដែលពលរដ្ឋប្រមាណជាង៨៣ភាគរយ ចូលរួមបោះឆ្នោត មិនស្តាប់តាមការអំពាវនាវរបស់ក្រុមប្រឆាំង ហើយក្នុងនោះក៏ពលរដ្ឋភាគច្រើនលើសលប់ផងដែរ ក៏បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្រ្តីតែ១គត់របស់គណបក្សប្រជាជនកម្ពុជា បន្តតំណែងនាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មីផងដែរ។

    ទោះជាយ៉ាងនេះក្តី មជ្ឈដ្ឋានជាច្រើនបានរិះគន់ថា ការរៀបចំការស្ទង់មតិរបស់វិទ្យុអាស៊ីសេរីនាពេលនេះ គ្រាន់តែជាការចង់ផ្ចាញ់ផ្ចាល់មកលើរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជាតែប៉ុណ្ណោះ ហើយទោះជាគ្មានលទ្ធផលការស្ទង់មតិនេះ ក៏រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្វាគមន៍ និងទទួលស្គាល់រួចទៅហើយ ដោយប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស និងសហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសសំខាន់ធំៗដូចជា ចិន រុស្ស៊ី ជប៉ុន អាល្លឺម៉ង់ កូរ៉េ អាស៊ាន បណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងអឺរ៉ុបជាច្រើន៕

    អត្ថបទទាក់ទង