ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ប្រទេសនៅក្រៅតំបន់ ទុកលទ្ធភាពឱ្យគេដោះស្រាយបញ្ហាផ្ទៃក្នុងដោយខ្លួនឯង

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1227
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ប្រទេសនៅក្រៅតំបន់ ទុកលទ្ធភាពឱ្យគេដោះស្រាយបញ្ហាផ្ទៃក្នុងដោយខ្លួនឯងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ប្រទេសនៅក្រៅតំបន់ ទុកលទ្ធភាពឱ្យគេដោះស្រាយបញ្ហាផ្ទៃក្នុងដោយខ្លួនឯង

    នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំកំពូលពេញអង្គស្តីពី ចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ ដែលរៀបចំឡើងដោយវេទិកាសេដ្ឋកិច្ច ពិភពលោកនៅទីក្រុងហាណូយ ប្រទេសវៀតណាម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា យើងទាំងអស់គ្នាគឺជាអ្នករងគ្រោះ ប៉ុន្តែពួកដែលនៅក្រៅតំបន់ដែលមិនដឹងបញ្ហារបស់ផ្ទៃក្នុងយើងទេ សូមទុកឱ្យគេដោះស្រាយបញ្ហាដោយខ្លួនឯងបានដែរឬទេ? លោកបានបញ្ជាក់ថា ការលើកឡើងនេះគឺពុំមែនដើម្បីផ្ញើសារឱ្យនរណា នោះទេ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា គួរតែខិតខំដកឧបសគ្គ នយោបាយខ្លះចេញពីបណ្តាប្រទេសក្នុងក្របខណ្ឌមេគង្គ ពីព្រោះ បើនិយាយពីប្រទេសទាំងប្រាំនេះមិនគ្រប់លក្ខណៈសម្បត្តិតាមពួកអឺរ៉ុបលើកឡើងនិងចង់បាននោះទេ។ លោកបានបន្តថា វៀតណាមមានបក្សតែមួយ មិនមែនជាប្រទេសសេរីពហុបក្សដូចអឺរ៉ុបចង់បានទេ ឡាវមានបក្សតែមួយ ឯកម្ពុជាបោះឆ្នោតទើបរួច ហើយលោកទើបនឹងធ្វើនាយករដ្ឋមន្រ្តី បាន ៤ថ្ងៃ ទេ គឺរដ្ឋាភិបាលថ្មីបន្ទាប់ពីធ្វើអស់រយៈពេលជាង ៣៣ឆ្នាំ មកហើយនោះ ឯមីយ៉ាន់ម៉ាកាន់តែធ្ងន់ធ្ងរថែមទៀត គឺត្រូវគេចោទថាជាអ្នកប្រល័យ ពូជសាសន៍ ប៉ុន្តែតើអ្នកទាំងអស់គ្នាបានយល់ពីប្រទេសមីយ៉ាន់ម៉ាដែរឬទេ ស្គាល់ប្រទេសមីយ៉ាន់ម៉ាទេ ដែលត្រូវដោះស្រាយបញ្ហាប្រឈមយ៉ាងច្រើន ទាក់ទងទៅនឹងសន្តិសុខជាតិ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់បន្តថា ប្រទេសដែល នៅក្រៅតំបន់ គេទះក្បាលយើងផង ប្រាប់ថាត្រូវធ្វើតាមគេ ធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះផង ក្នុងពេលដែលលក្ខខ័ណ្ឌនៃប្រទេសនីមួយៗ ធ្វើមិនបាន។ ឯនៅប្រទេសថៃកាន់តែធ្ងន់ធ្ងរថែមទៀត ពិតមែនតែឥឡូវមានការប្រកាស ចាត់តាំងការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ ប៉ុន្តែទោះជាយ៉ាង ណា នេះជាសិទ្ធិរបស់គេ គួរទុកលទ្ធភាពជ្រើសរើសឱ្យគេបានសេចក្តី សុខខាងនយោបាយខ្លះផងទៅដើម្បីជំរុញទៅដល់ការកសាងប្រទេសជាតិ របស់គេរៀងៗខ្លួន៕

    អត្ថបទទាក់ទង