ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ចេញអនុក្រឹត្យផ្ទេរ និងតែងតាំង អគ្គស្នងការររងនគរបាលជាតិចំនួន ៣រូប​

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 3795

    លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជូន នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន៣រូប ជាអគ្គស្នងការរងនគរបាលជាតិ។

    នាយនគរបាលថ្នាក់ឧត្តមសេនីយ៍៣រូប ដែលត្រូវបានតែងតាំងជា អគ្គស្នងការរងនគរបាលជាតិនោះ រួមមាន៖

    ទី១) លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា​

    ទី២)​ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ​

    ទី៣)​ លោកឧត្តមសេនីយ៍ឯក តេន សួន។

    ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បច្ចុប្បន្នជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បច្ចុប្បន្នជាប្រធានសេនាធិការ និងលោកឧត្តមសេនីយ៍ឯក តេន សួន បច្ចុប្បន្នជាប្រធាននាយកដ្ឋាននករបាលការពារព្រំដែនទឹក។

    សូមជម្រាបថា ​អគ្គស្នងការរងនគរបាលជាតិ បច្ចុប្បន្ននេះមានចំនួន១៧រូប បន្ទាប់ពីលោក ហ៊ុន សែន តែងតាំងអគ្គស្នងការរង៣រូបបន្ថែមទៀតនោះ គឺអគ្គស្នងការរង មានសរុបចំនួន២០នាក់៕​

    អត្ថបទទាក់ទង