ខ្មែរប៉ុស្ដិ៍ Close

ថ្មីបំផុត៖ ប្រធានាធិបតីវៀតណាម លោក Tran Dai Quang ទទួលមរណភាព នៅអាយុ ៦១ឆ្នាំ​!

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1989
ថ្មីបំផុត៖ ប្រធានាធិបតីវៀតណាម លោក Tran Dai Quang ទទួលមរណភាព នៅអាយុ ៦១ឆ្នាំ​!ថ្មីបំផុត៖ ប្រធានាធិបតីវៀតណាម លោក Tran Dai Quang ទទួលមរណភាព នៅអាយុ ៦១ឆ្នាំ​!

ប្រធានាធិបតី​វៀតណាមលោក ត្រាន ដៃក្វាង (Tran Dai Quang) បានទទួល​មរណភាពហើយ​ នៅអាយុ ៦១ឆ្នាំ។ នេះបើតាម​ការចេញផ្សាយ​​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយ​នៅមុននេះបន្តិចនា​រសៀលថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមការដកស្រង់ការផ្សាយ​ពីវិទ្យុរដ្ឋរបស់ប្រទេសវៀតណាម ប្រធានាធិបតីលោក ត្រាន ដៃក្វាង បានទទួល​មរណ​ភាព​បន្ទាប់ពីលោក បានរងការវាយប្រហារ​ដោយជំងឺយ៉ាង​ធ្ងន់ធ្ងរ។

វិទ្យុរដ្ឋវៀតណាម​បានចេញផ្សាយទៀតថា ប្រធានាធិបតី​វៀតណាមបានទទួល​មរណភាព​នៅ​វេលាម៉ោង ១០៖០៥នាទីព្រឹក (ម៉ោងនៅទីក្រុងហាណូយ) ក្នុងមន្ទីរពេទ្យ​យោធា​នៃប្រទេស​វៀតណាម។

គួរបញ្ជាក់ថា លោក ត្រូវបានក្រុម​គ្រូពេទ្យ​ក្នុងស្រុក ក្រៅប្រទេស និងសាស្ត្រាចារ្យ​​ពេទ្យជាច្រើនរូប​​ ព្យាយាម​ជួយសង្គ្រោះ ប៉ុន្តែលោកនៅ​តែមិនអាចឆ្លងផុត​គ្រោះថ្នាក់ដដែល ខណៈគេនៅមិន​ទាន់ដឹងថា តើជំងឺធ្ងន់ធ្ងរ​របស់លោកនោះ ជាអ្វីឲ្យប្រាកដ​នោះឡើយ៕

 

អត្ថបទទាក់ទង