ខ្មែរប៉ុស្ដិ៍ Close

    សភាវិនិច្ឆ័យនៃទីក្រុង Philadelphia សហរដ្ឋអាមេរិក ផ្ញើលិខិតស្វាគមន៍ចំពោះដំណើររបស់លោក ហ៊ុន ម៉ាណែត មកកាន់ទឹកដីអាមេរិក

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1660
    សភាវិនិច្ឆ័យនៃទីក្រុង Philadelphia សហរដ្ឋអាមេរិក ផ្ញើលិខិតស្វាគមន៍ចំពោះដំណើររបស់លោក ហ៊ុន ម៉ាណែត មកកាន់ទឹកដីអាមេរិកសភាវិនិច្ឆ័យនៃទីក្រុង Philadelphia សហរដ្ឋអាមេរិក ផ្ញើលិខិតស្វាគមន៍ចំពោះដំណើររបស់លោក ហ៊ុន ម៉ាណែត មកកាន់ទឹកដីអាមេរិក

    សភាវិនិច្ឆ័យនៃទីក្រុង Philadelphia, រដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានផ្ញើសារលិខិតស្វាគមន៍ ចំពោះដំណើររបស់លោក ហ៊ុន ម៉ាណែត មកកាន់ទឹកដីអាមេរិក។

    លិខិតរបស់លោក JANES M DeLEON ចៅក្រមនៃសភាវិនិច្ឆ័យនៃទីក្រុង Philadelphia, ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ បានសរសេររៀបរាប់យ៉ាងដូច្នេះថា (បកប្រែក្រៅផ្លូវការ)៖

    « ចៅក្រមនៃសភាវិនិច្ឆ័យនៃទីក្រុង Philadelphia, រដ្ឋ Pennsylvania សហរដ្ឋអាមេរិក
    ជូនចំពោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត
    ខ្ញុំសូមស្វាគមន៍ដំណើរមកកាន់ទីក្រុង Philadelphia នៃរដ្ឋ Pennsylvania
    ទីក្រុង Philadelphia គឺជាទីកកើតរបស់សហរដ្ឋអាមេរិក និងត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាទីក្រុងពោរពេញដោយក្ដីស្រឡាញ់ក្នុងនាមបងប្អូន។ យើងមានកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយទីក្រុង Tianjin ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗទាំង៩ របស់សាធារណៈរដ្ឋប្រជាមានិតចិន »។

    « សហគមន៍ខ្មែរប្រចាំ Philadelphia បានក្លាយជាផ្នែកមួយដ៏សំខាន់ និងសមាសភាពនៃការរួបរួម ដែលធ្វើឱ្យ Philadelphia កាន់តែមានភាពអស្ចារ្យថែមទៀត។ ដូច្នេះក្នុងនាមជាចៅក្រម នៃតុលាការទីក្រុង Philadelphia ជាតុលាការដ៏ចំណាស់មួយក្នុងរដ្ឋ Pennsylvania ដែលបានធ្វើប្រតិបត្តិការចាប់តាំងពីឆ្នាំ១៦៨២ មក ខ្ញុំសូមស្វាមគមន៍ដំណើរមកកាន់សហរដ្ឋអាមេរិករបស់ឯកឧត្ដម » ។

    ពីខ្ញុំ, ចៅក្រម JAMES M DeLEON