ខ្មែរប៉ុស្ដិ៍ Close

មន្ទីរបរិស្ថានខេត្តព្រះសីហនុ បាននិងកំពុងធ្វើការសម្អាតអនាម័យបរិស្ថាន ដើម្បីរក្សាសោភ័ណភាពទីក្រុង និងឆ្នេរសមុទ្រកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1441
មន្ទីរបរិស្ថានខេត្តព្រះសីហនុ បាននិងកំពុងធ្វើការសម្អាតអនាម័យបរិស្ថាន ដើម្បីរក្សាសោភ័ណភាពទីក្រុង និងឆ្នេរសមុទ្រកម្ពុជា មន្ទីរបរិស្ថានខេត្តព្រះសីហនុ បាននិងកំពុងធ្វើការសម្អាតអនាម័យបរិស្ថាន ដើម្បីរក្សាសោភ័ណភាពទីក្រុង និងឆ្នេរសមុទ្រកម្ពុជា

រដ្ឋបាល មន្ទីរបរិស្ថានខេត្តព្រះសីហនុ បាននិងកំពុងធ្វើការសម្អាតអនាម័យបរិស្ថាន និងកាេគ្រប់គ្រងសំណល់រឹងរាវ និងសំរាមជាប្រចាំព្រមទាំងកាយ និងស្តារប្រឡាយផ្សេងៗដើម្បីរំដោះទឹកឱ្យបានឆាប់រហ័ស។ ជាមួយគ្នា នៅក្នុងក្រុង និងនៅតាមតំបន់ឆ្នេរ អ្នកសម្អាតអនាម័យបរិស្ថានបានបោសសម្អាត វេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវដើម្បីរក្សាសោភ័ណភាពទីក្រុង និងឆ្នេរសមុទ្រកម្ពុជាឱ្យស្រស់ស្អាត។ ការសម្អាតអនាម័យបរិស្ថាន គ្រប់គ្រងសំណល់រឹង សំរាម គឺជាកាតព្វកិច្ចរបស់ យើងទាំងអស់គ្នា មិនមែនជាតួនាទីដាច់ដោយឡែករបស់ ស្ថាប័នណាមួយឡើយ។

ដូច្នេះ ដើម្បីរក្សាអនាម័យបរិស្ថានរបស់យើងឱ្យល្អស្អាត សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ញែកសំរាមតាមបច្ចេកទេស និងកុំបោះចោលសំរាមពាសវាលពាសកាលដែលងាយនឹងបង្កឱ្យខ្យល់គួច ឬទឹកភ្លៀងហូរនាំយកចូលទៅក្នុងសមុទ្រ។ សូមចូលរួមសម្អាតបរិស្ថានយើងទាំងអស់គ្នា ព្រោះវាជាតួនាទី និងការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា!

អត្ថបទទាក់ទង