ខ្មែរប៉ុស្ដិ៍ Close

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល មេគង្គ-ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៥ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1923
    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល មេគង្គ-ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល មេគង្គ-ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ

    លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹង​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ ពី​ថ្ងៃ​​ទី០៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តបតាមការអញ្ជើញ​រប​ស់​រដ្ឋាភិបាលជប៉ុន។​ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នាថ្ងៃទី០៤ ​ខែតុលា ឆ្នាំ២០១៨។

    អញ្ជើញអមដំណើរលោកនាយករដ្ឋមន្រ្តី មាន​ឯកឧត្តម ប្រាក់ សុខុន ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិ ព្រមទាំងឥស្សរជនជាន់ខ្ពស់​នៃ​រា​ជ​​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំធុរកិច្ច​នៃ​សភាពាណិជ្ជកម្មកម្ពុជាផងដែរ។ ថ្នាក់ដឹកនាំកិច្ច​ប្រជុំកំ​ពូ​ល​មេគង្គ-ជប៉ុន នឹងចូលក្រាបបង្គំគាល់ព្រះចៅអធិរាជ​​ជប៉ុន។ កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើ​កទី១០នេះ នឹងពិភាក្សា​និងអនុម័ត​យុទ្ធសាស្រ្ត​ទីក្រុងតូក្យូថ្មី សំដៅធ្វើឱ្យប្រសើរឡើងនូវ​​ការ​តភ្ជាប់ លើកកម្ពស់​សុខុមាលភាពប្រជាជន និងការពារ​បរិស្ថាន។ យុទ្ធសាស្ត្រនេះផ្តោត​សា​រៈ​សំខាន់លើការ​អភិវឌ្ឍប្រកបដោយចីរភាព​ និងការ​កាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាង​ប្រទេស​មេ​គ​ង្គ និង​ប្រទេសសមាជិកអាស៊ានផ្សេងទៀត។

    លោកនាយករដ្ឋមន្រ្តី នឹងថ្លែង​សុ​ន្ទ​រក​ថាមួយដោយផ្តោតជា​សំខាន់​ទៅលើ ទិស​ដៅនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន។​ ថ្នាក់ដឹកនាំមេគង្គ នឹងអញ្ជើញពិសាអាហារការងារពេលព្រឹក រៀបចំដោយសមាគម​មិត្ត​ភាពសភាជប៉ុន-មេគង្គ ពិសាអាហារការងារថ្ងៃត្រង់រៀបចំដោយក្រុមធុរកិច្ច និងចូល​រួម​ក្នុ​ង​វេ​ទិ​កាវិនិយោគជប៉ុន-មេគង្គ រៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន​ (JETRO) ដែ​ល​ក្នុងឱកាសនោះ លោកនឹងថ្លែងសង្កថាគន្លឹះ ផ្តោតលើ​ការទាក់ទាញ​​​វិនិយោគិន​ជ​ប៉ុ​​ន​​មកធ្វើធុរកិច្ចក្នុងតំបន់មេគង្គ។

    សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា នៅ​ក្រៅ​កិច្ច​ប្រជុំកំពូលមេគង្គ-ជប៉ុន​លើក​ទី​​១០ លោកនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក ស៊ីនហ្សូ អាបេ នា​យ​ក​រដ្ឋមន្រ្តីជប៉ុន ស្តីពីបញ្ហាផ្សេងៗដែលជាការយកចិត្តទុករួមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី តំ​បន់ និងអន្តរជាតិ។

    បន្ទាប់មក នាយករដ្ឋមន្ត្រីទាំងពីរ នឹង​មាន​សន្និសីទ​​សារព័ត៌មាន​រួមគ្នា​។​ ក្នុង​អំឡុងពេលស្នាក់នៅទីក្រុងតូក្យូ លោក នឹងទទួលជំនួបសម្តែងការ​គួរសម​ដាច់​ដោ​យ​​ឡែកពីគ្នា ដោយលោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា (Masahiro IMAMURA) ប្រធានសមាគមមិត្តភា​ព​​សភាជប៉ុន-កម្ពុជា លោក ហ៊ីរ៉ូយូគី អ៊ីស៊ីហ្គេ (Hiroyuki Ishige) ប្រធាន និងជានាយក​ប្រតិ​ប​ត្តិ​អង្គ​ការ​ JETRO លោក ហ្វ៊ូមីអាគី តាកាហាស៊ី (Fumiaki Takahashi) អតីតឯកអគ្គរាជទូត​​ជប៉ុន​ប្រ​ចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា លោក ណូប៊ូអាគី គីតាម៉ូរី (Nobuaki Kitamori) តំ​ណាងក្រុមហ៊ុនមីស៊ុអ៊ី (Mitsui Co., Ltd) និងលោក យូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) តំណាងក្រុមហ៊ុនមីនេប៊ែរ (Minebea Cambodia Co., Ltd)។

    លោក ក៏​នឹង​អញ្ជើញ​ទស្សនកិច្ចតំបន់ឧស្សាហកម្មសំខាន់ៗចំនួនពីររបស់ជប៉ុន ផងដែររួមមាន កំពង់ផែ​កុង​តឺ​ន័រនៅទីក្រុងយូកូហាម៉ា (Yokohama) និងមជ្ឈមណ្ឌលសម្អាត ទឹកអារីយ៉ាកេ(Ariake)។ បន្ថែមលើសនេះ លោកនាយករដ្ឋមន្រ្តី ក៏នឹង​ឆ្លៀតឱកាសជួបសំណេះ សំណាលជាមួយសហគមន៍ និងនិ​ស្សិ​ត​កម្ពុជា​ដែលកំពុងរស់នៅនិងសិក្សានៅក្នុងប្រទេស ជប៉ុនផងដែរ៕

    អត្ថបទទាក់ទង