ខ្មែរប៉ុស្ដិ៍ Close

    ភ្ញៀវទេសចរជាង៩ម៉ឺននាក់ បានទៅលេងខេត្តបាត់ដំបង គិតត្រឹមរយៈពេល០២ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 3198
    ភ្ញៀវទេសចរជាង៩ម៉ឺននាក់ បានទៅលេងខេត្តបាត់ដំបង គិតត្រឹមរយៈពេល០២ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះភ្ញៀវទេសចរជាង៩ម៉ឺននាក់ បានទៅលេងខេត្តបាត់ដំបង គិតត្រឹមរយៈពេល០២ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ

    តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា រយៈពេល០២ថ្ងៃ ពីថ្ងៃទី០៩ដល់១០ ខែតុលា ឆ្នាំ២០១៨ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង ៩ម៉ឺននាក់ ។

    តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ដដែលបានបញ្ជាក់ថា តាមរមណីយដ្ឋានសំ ​​ ខាន់ៗ ក្នុងខេត្តបាត់ដំបងសម្រាប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ សរុប ៣១.៧១១នាក់ ភ្ញៀវទេសចរជាតិចំនួន ៣១.៦៤០នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៧១នាក់ ។ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ភ្ញៀវទេសចរដែលបានមកកម្សាន្តតាមរមណីយដ្ឋានសំខាន់ៗ ក្នុងខេត្តបាត់ដំបង សរុប ៤៩.៦៣១នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន៤៩.៥៧០នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៦១នាក់ ។សរុបទាំង០២ថ្ងៃមានភ្ញៀវទេសចរចំនួន ៩១.១២៨នាក់ កើន ១៥,២៤ ភាគរយ បើប្រៀបធៀបឆ្នាំ២០១៧ មានចំនួន ៧៩.០៧៥នាក់ ។

    ក្នុងនោះមានរមណីយដ្ឋានសំខាន់ៗ ដែលភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ មាន រមណីយដ្ឋានប្រាសាទភ្នំបាណន់ រមណីយដ្ឋានអាងកំពីងពួយ រមណីយដ្ឋានភ្នំសំពៅ រមណីយដ្ឋានប្រាសាទឯកភ្នំ ឡូរីជើងភ្នំបាណន់ រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ រមណីយដ្ឋានសុភមង្គល និងរមណីយដ្ឋានហ្គោលដិនហៀល ៕

    អត្ថបទទាក់ទង