ខ្មែរប៉ុស្ដិ៍ Close

    រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសហភាពអឺរ៉ុប លើករណីប្រព័ន្ធអនុគ្រោះពន្ធទំនិញ និងចាត់ទុកជាការសម្រេចដ៏អយុត្តិធម៌បំផុត

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨ ឯកសារ 1669
    រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសហភាពអឺរ៉ុប លើករណីប្រព័ន្ធអនុគ្រោះពន្ធទំនិញ និងចាត់ទុកជាការសម្រេចដ៏អយុត្តិធម៌បំផុតរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសហភាពអឺរ៉ុប លើករណីប្រព័ន្ធអនុគ្រោះពន្ធទំនិញ និងចាត់ទុកជាការសម្រេចដ៏អយុត្តិធម៌បំផុត

    នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ដ៏ពិសេសមួយ ឆ្លើយតបទៅនឹងសហភាពអឺរ៉ុប ស្តីពីការអនុគ្រោះពន្ធគ្រប់មុខទំនិញ លើកលែងតែសព្វាវុធ (EBA) សម្រាប់ទំនិញរបស់កម្ពុជា។

    នៅក្នុងសេចក្តីថ្លែងការណ៍នេះរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការសម្រេចចិត្តនេះ ថាជាភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុបបានបដិសេធដោយចំហ អំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែលប្រទេសកម្ពុជាសម្រេចបាន ទោះបីរងគ្រោះដោយសោកនាដកម្មកន្លងមកថ្មីៗនេះយ៉ាងណាក៏ដោយ ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិជាច្រើន ដែលត្រូវបានផ្សារភ្ជាប់នឹងកម្មវិធីនេះ ជាពិសេសនៅក្នុងវិស័យសិទ្ធិការងារ និងសិទ្ធិដីធ្លី។

    រាជរដ្ឋាភិបាលសោកស្តាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់មកលើរាជរដ្ឋាភិបាល ដោយឈរលើមូលដ្ឋាន នៃរបាយការណ៍បេសកកម្មរបស់សហភាពអឺរ៉ុប កាលពីខែកក្កដាកន្លងទៅ។ រាជរដ្ឋាភិបាលមានការខកចិត្តចំពោះកង្វះតម្លាភាពរបស់សហភាពអឺរ៉ុប ដែលមិនបានបង្ហាញនូវខ្លឹមសារនៃរបាយការណ៍នោះ ដែលសហភាពអឺរ៉ុបបានយកធ្វើជាមូលដ្ឋាននៃសេចក្តីសម្រេចចិត្តលំអៀងរបស់ខ្លួន។

    សូមអានសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

    អត្ថបទទាក់ទង