ខ្មែរប៉ុស្ដិ៍ Close

    ពិធីស្វាគមន៍ដំណើរទស្សនកិច្ចរបស់ម្ចាស់ក្សត្រី Beatrice Elizabeth Mary of York នៃចក្រភពអង់គ្លេសមកកាន់កម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1505
    ពិធីស្វាគមន៍ដំណើរទស្សនកិច្ចរបស់ម្ចាស់ក្សត្រី Beatrice Elizabeth Mary of York នៃចក្រភពអង់គ្លេសមកកាន់កម្ពុជាពិធីស្វាគមន៍ដំណើរទស្សនកិច្ចរបស់ម្ចាស់ក្សត្រី Beatrice Elizabeth Mary of York នៃចក្រភពអង់គ្លេសមកកាន់កម្ពុជា

    នារាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោករដ្ឋមន្ត្រី សាយ សំអាល់ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីស្វាគមន៍ដំណើរទស្សនកិច្ចរបស់ម្ចាស់ក្សត្រី Beatrice Elizabeth Mary of York នៃចក្រភពអង់គ្លេសមកកាន់ព្រះរាជាណាចក្រកម្ពុជា។

    ពិធីនេះត្រូវបានរៀបចំឡើងនៅនិវេសនដ្ឋានរបស់លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងដោយមានការចូលរួមពីតំណាងក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងបណ្តាអង្គទូតមួយចំនួនទៀត។

    ម្ចាស់ក្សត្រី Beatrice Elizabeth Mary of York គឺជាបុត្រីច្បងរបស់ព្រះអង្គម្ចាស់ Andrew ជាមួយម្ចាស់ក្សត្រី Sarah និងត្រូវជានត្តា (ចៅស្រី) ម្ចាស់ក្សត្រី Elizabeth II៕

    អត្ថបទទាក់ទង