ខ្មែរប៉ុស្ដិ៍ Close

    យន្តហោះ​ដឹកអ្នកដំណើរ​​ឥណ្ឌូណេស៊ី Lion Air ធ្លាក់ចូល​ក្នុងសមុទ្រ ក្រោយ​ទើបហោះ​ចេញពីអាកាសយានដ្ឋាន​ហ្សាការតា!

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1349
    យន្តហោះ​ដឹកអ្នកដំណើរ​​ឥណ្ឌូណេស៊ី Lion Air ធ្លាក់ចូល​ក្នុងសមុទ្រ ក្រោយ​ទើបហោះ​ចេញពីអាកាសយានដ្ឋាន​ហ្សាការតា!យន្តហោះ​ដឹកអ្នកដំណើរ​​ឥណ្ឌូណេស៊ី Lion Air ធ្លាក់ចូល​ក្នុងសមុទ្រ ក្រោយ​ទើបហោះ​ចេញពីអាកាសយានដ្ឋាន​ហ្សាការតា!

    អាជ្ញាធរអាកាសចរណ៍​ឥណ្ឌូណេស៊ីបានអះអាង​នៅមុននេះបន្តិចថា យន្តហោះដឹកអ្នក​ដំណើរមួយគ្រឿង​របស់អាកាសចរណ៍ Lion Air ដែលមាន​គោលដៅ​ទៅកាន់កោះ​ស៊ូម៉ាត្រានោះ បានធ្លាក់ក្រោយ​ពីទើបហោះចេញពីអាកាសយានដ្ឋាន​​អន្តរជាតិ​ នៅក្នុង​រដ្ឋធានីហ្សាការតា បានតែបន្តិចប៉ុណ្ណោះ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។

    មន្ត្រីឥណ្ឌូណេស៊ី​បានបញ្ជាក់ថា យន្តហោះខាងលើនេះ​ជាប្រភេទ Boeing 737 MAX 8 ជា​​ប្រភេទ ២១០កៅអី បានធ្លាក់ចូល​​ទៅក្នុងសមុទ្រ​នៅ​តាមផ្លូវហោះហើរ​ពីទីក្រុងហ្សាការតា ទៅកាន់កោះស៊ូម៉ាត្រា ខណៈគេនៅ​មិនទាន់ដឹងថា តើនៅលើ​យន្តហោះនោះ​មានមនុស្សជិះ​សរុបប៉ុន្មាននាក់នៅឡើយទេ៕

    ប្រភព៖ Fresh News

    អត្ថបទទាក់ទង