ខ្មែរប៉ុស្ដិ៍ Close

    ទីបំផុត! រកឃើញបេក្ខជនជ័យលាភីនៃការប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2733
    ទីបំផុត! រកឃើញបេក្ខជនជ័យលាភីនៃការប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខទីបំផុត! រកឃើញបេក្ខជនជ័យលាភីនៃការប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខ

    រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ បានសម្រេចជ្រើសរើសបេក្ខជនជ័យលាភីនៃការប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ នាពេលខាងមុខនេះ។

    បន្ទាប់ពីគណៈកម្មការវាយតម្លៃជ្រើសរើសរូបភាពចំនួន ៤រូប ដើម្បីធ្វើប្រជាមតិរយៈពេល ៣ថ្ងៃ នៅក្នុងផេករដ្ឋបាលរាជធានីភ្នំពេញ ជាលទ្ធផលទទួលបានដូចខាងក្រោម៖

    ១. ជ័យលាភីលេខ១ ជាស្នាដៃរបស់បេក្ខជន ប៊ិន សុបញ្ញា ទទួលបានការគាំទ្រចំនួន ៦.៦០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងមហាវិថីនរោត្តមចំណុចវិមានឯករាជ្យ

    ២. ជ័យលាភីលេខ២ ជាស្នាដៃរបស់បេក្ខជន ឆៀង នឿន ទទួលបានការគាំទ្រចំនួន ២.៦០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងតិរវិថីព្រះស៊ីសុវត្ថិចំណុចរូបសំណាក់តេជោមាសតេជោយ៉ត

    ៣. ជ័យលាភីលេខ៣ ជាស្នាដៃរបស់បេក្ខជន ខន រតថៃ ទទួលបានការគាំទ្រចំនួន ១.៨០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងមហាវិថីព្រះសីហនុចំណុចខាងលិចរង្វង់មូលសម្តេចជួនណាត

    ៤. ជ័យលាភីលេខ៤ ជាស្នាដៃរបស់បេក្ខជន ផេង ភីរុន ទទួលបានការគាំទ្រចំនួន ១.២០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំចំណុចមុខនាឡិកា

    រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា ដើម្បីឱ្យស្របទៅតាមទីតាំងជាក់ស្តែង រដ្ឋបាលរាជធានីភ្នំពេញ សូមរក្សាសិទ្ធិកែសម្រួលនូវចំណុចខ្លះនៃរូបភាពដែលត្រូវដាក់ដំឡើងតាមគោលដៅនីមួយៗ៕

    អត្ថបទទាក់ទង