ខ្មែរប៉ុស្ដិ៍ Close

    អភិបាលខេត្ត​កំពង់​ឆ្នាំង​ ធ្វើពិធីបួងសួងសុំដួងវិញ្ញាណរបស់នាងកង្រីដើម្បីកសាងរូបសំណាកថ្មីនៅសួននាងកង្រី

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1782
    អភិបាលខេត្ត​កំពង់​ឆ្នាំង​ ធ្វើពិធីបួងសួងសុំដួងវិញ្ញាណរបស់នាងកង្រីដើម្បីកសាងរូបសំណាកថ្មីនៅសួននាងកង្រីអភិបាលខេត្ត​កំពង់​ឆ្នាំង​ ធ្វើពិធីបួងសួងសុំដួងវិញ្ញាណរបស់នាងកង្រីដើម្បីកសាងរូបសំណាកថ្មីនៅសួននាងកង្រី

    នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នៅវត្តយាយទេព ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង លោកឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងភរិយា​ ដោយមានការចូលរួមប្រធានមន្ទីរនិងអាជ្ញាធរក្រុងកំពង់ឆ្នាំងបានធ្វើពិធីបួងសួងសុំដួងវិញ្ញាណរបស់នាងកង្រីដើម្បីកសាងរូបសំណាកថ្មីនៅសួននាងកង្រីស្ថិតក្នុងក្រុងកំពង់ឆ្នាំង ។

    ក្នុងឱកាសនោះលោក​ ឈួរ ច័ន្ទឌឿន​ ក៏បានបួងសុំអោយលោកយាយទេព លោកតាដំបងដែកនិងវត្ថុសាកសិទ្ធទាំងអស់​ ជួយថែរក្សាមន្រ្តីរាជការ កងកំលាំប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងសុំអោយមានសេចក្តីសុខ មានប្រាក់ចំណូលកើនឡើង ជៀសផុតពីជំងឺនិងគ្រោះថ្នាក់ផ្សេងៗ​ ជាពិសេសសុំអោយជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ហើយធ្វើដំណើរទៅណាមកណាសូមប្រកបដោយសុវត្ថិភាព៕

    អត្ថបទទាក់ទង