ខ្មែរប៉ុស្ដិ៍ Close

    លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចូលពិនិត្យសកម្មភាពកែកិច្ចការបេក្ខជន ប្រឡងក្របខណ្ឌមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1728
    លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចូលពិនិត្យសកម្មភាពកែកិច្ចការបេក្ខជន ប្រឡងក្របខណ្ឌមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូនលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចូលពិនិត្យសកម្មភាពកែកិច្ចការបេក្ខជន ប្រឡងក្របខណ្ឌមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន

    លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចូលពិនិត្យសកម្មភាពកែកិច្ចការបេក្ខជន ប្រឡងក្របខណ្ឌមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន ។

    នាឱកាសនោះលោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើឲ្យក្រុមការងារធ្វើការកែ ដាក់ពិន្ទុបេក្ខជនដោយការយកចិត្តទុកដាក់ មានតម្លាភាព ដើម្បីយើងអាចច្រោះយកបេក្ខជនដែលពូកែជាងគេមកបម្រើការងារ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ជំរុញឲ្យប្រទេសជាតិកាន់តែមានការរីកចម្រើនថែមទៀត។

    សូមជម្រាបជូនថា ការប្រឡងជ្រើសរើសក្រខណ្ឌមន្ត្រី ក្រោមការដឹកនាំរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការរៀបចំដំណើរការនៃការប្រឡងនេះ ត្រូវបានដំណើរការទៅប្រកបដោយតម្លាភាព ដោយមានការចូលរួមពី អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងកាំម៉េរ៉ាសុវត្ថិភាព ចាប់ពីដំណើការ តាក់តែងវិញ្ញាសារប្រឡង វេចខ្ចប់ដាក់កេះ បើកកញ្ចប់វិញ្ញាសារ ដំណើរការប្រឡង និងកែដាក់ពិន្ទុសន្លឹកកិច្ចការ ក៏ដូចជាដំណាក់កាលចេញលទ្ធផលនៅពេលដ៏ខ្លីខាងមុខទៀតផងដែរ៕

    អត្ថបទទាក់ទង